(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៣,៧១៩គ្រឿង រកឃើញល្មើសច្បាប់ ៦១១គ្រឿង (ម៉ូតូ៧១%) អប់រំ២១០គ្រឿង និងផាកពិន័យ៤០១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,៧៥៦គ្រឿង, អប់រំ១២២គ្រឿង និងផាកពិន័យ ៣០១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៩៧,៩៤៣គ្រឿង រកឃើញយានយន្តល្មើស១៩,០៦៣គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៦,៥២១គ្រឿង និងផាកពិន័យ១២,៥៤២គ្រឿង៕