(ភ្នំពេញ)៖ បុរីភ្នំពេញថ្មីបានបន្ដបើកការដ្ឋានសាងសង់គម្រោងទី១០ របស់ខ្លួនជាផ្លូវការហើយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីអតិថិជន។
គម្រោងទី១០នេះមានឈ្មោះថា «ដាយមិនផាក» ដែលមានទីតាំងស្ថិតនៅខាងក្រោយវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌដង្កោ។
អ្នកនាង ណាំ ម៉ារី តំណាងផ្នែកលក់បុរីភ្នំពេញថ្មី បានឲ្យដឹងថា បុរីភ្នំពេញថ្មីគម្រោងទី១០នេះបានសាងសង់ឡើង លើទីតាំងដែលមានសក្ដានុពល, មានទីប្រជុំជន, មានសាលារៀន, មន្ទីរពេទ្យ, ផ្សារទំនើប ដែលងាយស្រួលក្នុងការរស់នៅ។
អ្នកនាងបន្ដថា ជាក់ស្ដែងសម្រាប់គម្រោងបុរីភ្នំពេញថ្មីនេះ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ដូចគម្រោងដទៃទៀតដែរ។ ជាក់ស្ដែងគម្រោងនេះនឹងលក់អស់ត្រឹមរយៈពេល៦ខែ។
អ្នកនាង គីម ងីន ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មី ជាក់ស្ដែងសម្រោប់គម្រោងទី១០ នៃបុរីភ្នំពេញថ្មីនេះមានប្រមូសិនពិសេសៗ ជូនដល់អតិថិជនប្រសិនបើពួកគាត់ជាវ ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន មានការបញ្ចុះតម្លៃចាប់ពី៥ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារ ពិសេសជាងនេះទៀតគឺ ក្រុមហ៊ុនបញ្ចុះ៣-៥%ពីលើទឹកប្រាប់ដែលបានបញ្ចុះថែមទៀត។
អ្នកនាងបន្ដទៀតថា បុរីភ្នំពេញថ្មីទទួលបានការគាំទ្រច្រើននេះ ផ្អែកទៅលើកកត្តាផ្សេងៗរួមមាន៖ បុរីភ្នំពេញថ្មីផ្ដោតលើគុណភាពជាចម្បង, ទីតាំងល្អ, បុរីមានភាពស្រស់សា្អត ទាន់សម័យ និងទាក់ទាញ៕