(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថា នៅក្នុងឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន៣៤៨លើក ឆក់យកជីវិតមនុស្ស១៥៥នាក់ និង៥០៤នាក់រងរបួសធ្ងន់ស្រាល។
មូលហេតុចំបងៗដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បង់គ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្ត។ រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង កណ្តាល និងព្រះសីហនុ៕