(ភ្នំពេញ)៖ នៅរយៈពេល៥ខែ ឆ្នាំ២០១៩នេះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃ៣១ ខែឧសភា កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀន ចំនួន៣២៦៤ករណីឃាត់មនុស្ស៦៩០៩នាក់ ក្នុងនោះស្រី៥៤១នាក់ ដោយមានជនបរទេស ១៤០នាក់ (ស្រី៣១នាក់) មាន ៧សញ្ជាតិ។
របាយការណ៍បានបញ្ជាក់ថា ក្នុងករណីបង្ក្រាប៣២៦៤ករណីមាន៖
* ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ២០៣០ករណី ឃាត់ខ្លួន ៣៨២២នាក់ (ស្រី៣៣៣នាក់)
* ករណីប្រើប្រាស់ ១២៣៤ករណី ឃាត់ខ្លួន ៣០៨៧នាក់ (ស្រី ២០៨នាក់)
* អនុវត្ដន៍ដីកា៖ ១១០ដីកា ឃាត់ ១០៧នាក់(ស្រី៦នាក់)
* រឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ២៩៨គីឡូក្រាម និង ៨២៣កញ្ចប់តូច
* កញ្ឆាក្រៀម ២.៤០ក្រាម និង ៤៦,៦៦២ដើម
* សម្ភារចាប់យកមាន រថយន្ដ២០គ្រឿង ម៉ូតូ ៥៧៧គ្រឿង ទូរស័ព្ទ ១៨៩៨គ្រឿង ជញ្ជីង ១១២គ្រឿង អាវុធវែង២ដើម
* ចលន និងអចលនទ្រព្យ ស្នើសុំបង្កកចំនួន១កន្លែង និងផ្ទះល្វែង១កន្លែង៕