(ស្វាយរៀង)៖ លោក ហុង វិណុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំដូង ស្រុករមាសហែក នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការសាងសង់ អគារស្នាក់ការគណបក្សឃុំ ដែលកំពុងសាងសង់បានប្រមាណ៧០ភាគរយ។

លោកបានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចុះមូលដ្ឋានឃុំដូង ស្រុករមាសហែក មួយវិញទៀត ក៏សូមអរគុណដល់ក្រុមប្រឹក្សាឃុំដូង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ។

លោកបានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងបានប្រែក្លាយប្រទេសពីចំណុចសូន្យ ឲ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យដូច្នេះយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ ឲ្យស្ថិតស្ថេរជានិរន្ត។

លោកថា ក្នុងនោះ មន្ត្រីបក្សយើងត្រូវបន្តការសាមគ្គីភាពគ្នា ដោះស្រាយទុកលំបាកជូនពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសផ្តល់សេវាសាធារណៈ នៅថ្នាក់មូលដ្ឋានប្រកបដោយតម្លាភាព និងគណនេយ្យភាព។

លោកក៏បានជំរុញដល់ក្រុមជាងសំណង់ ដែលកំពុងសាងសង់អគារស្នាក់ការបក្ស ត្រូវសាងសង់ឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាធានាឲ្យបានរឹងមាំយូអង្វែង ទុកជាកន្លែងធ្វើការងាររបស់មន្ត្រីបក្សយើង មានកន្លែងសមរម្យផងដែរ៕