(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រមានជំងឺគីស និងកូនតូចកើតមកមានរមាស់ និងខ្លះទៀតចាស់ជរាទឹកនោមផ្អែម បង្កជាកើតដំបៅរស់នៅសង្កាត់ទួលសង្កែទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ទទួលបានការផ្ដល់ថ្នាំសង្កូវ និងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ពីលោកស្រី អាន ផល្លា ជាពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៌ខណ្ឌឫស្សីកែវ។
សកម្មភាពមនុស្សធម៌នេះ មានការរួមដំណើរពីលោកស្រី សួស សូលីដា និងបណ្ដាញនារីសង្កាត់ ខណ្ឌមួយចំនួនទៀត តំណាងឲ្យលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ។
ក្នុងសកម្មភាពមនុស្សធម៌នេះដែរ បន្ទាប់ពីបញ្ជូនប្រជាពលរដ្ឋក្រីក្រមានជំងឺគីស និងកូនតូចកើតមកមានរមាស់ និងខ្លះទៀតចាស់ជរាទឹកនោមផ្អែម បង្កជាកើតដំបៅ ដើម្បីទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នារសៀលថ្ងៃដដែលនេះ លោកស្រី អាន ផល្លា ជាពិសី បានឆ្លៀតចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ថវិកាមួយចំនួន មកឧបត្ថម្ភជូនលោក ពៅ សាម៉ី និងអតីតយុទ្ធជនចូលនិវត្តន៍ ព្រមទាំងភរិយារបស់មេ៥០ខ្នង ក្នុងការជួយដោះបន្ទុក ក្នុងក្រុមគ្រួសារបានមួយគ្រា បន្ទាប់ពីទទួលបានដំណឹង ថាពួកគាត់មានជំងឺធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងមានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងមានជំងឺដ៍ទៃទៀត ក៏បានថ្លែងអំណរគុណដល់ប្រធានអនុសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា ជា ពិសី និងក្រុមការងារបណ្ដាញនារីសង្កាត់ខណ្ឌផ្សេងទៀតផងដែរ ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ សូមមានសុខភាពល្អ ដើម្បីបន្តដឹកនាំសមាគមឲ្យកាន់តែមានការរីកចម្រើនទៅមុខទៀត ក្នុងការជួយដល់ជនរងគ្រោះ។
ថ្លែងនាឱកាសជួបសួរសុខទុក្ខ និងឧបត្ថម្ភងវិកានេះ លោកស្រី អាន ផល្លា ជាពិសី សូមជូនពរអ្នកជំងឺទាំងអស់ឆាប់បានជាសះស្បើយ ដោយមានក្ដីសង្ឃឹមជានិច្ច ក្នុងការខិតខំតស៊ូថែរក្សា សុខភាពឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅ ហូបស្អាត និងមានអនាម័យជានិច្ច៕