(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ រៀបចំក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហុ និងជាប្រធានក្រុមកាងារទទួលបន្ទុកព័ត៌មាន និងប្រតិកម្មរហ័សនៃសាលាខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
លោក គង់ វិតាណ: បានគូសបញ្ជាក់ថា «ការបង្កើតក្រុមការងារនេះឡើង ដើម្បីប្រមូលផ្តុំព័ត៌មាន និងជំរុញឲ្យមន្ទីរអង្គភាពដែលជាម្ចាស់ករណី ចូលរួមឆ្លើយបំភ្លឺឲ្យបានទាន់ពេលវេលា ដោយមានទំនួលខុសត្រូវចំពោះបញ្ហានានា ដែលបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
បើតាមគម្រោង ក្រុមកាងារនេះប្រធានមន្ទីរអង្គភាពទាំងអស់ក្រោមឱវាទខេត្ត នឹងត្រូវដាក់បញ្ចូលជាសមាជិកក្រុមកាងារនេះ ក្រោមការគ្រប់គ្រងដឹកនាំសម្របសម្រួល ដោយអភិបាលរងខេត្តម្នាក់ ដែលទទួលបន្ទុកការងារព័ត៌មានប្រចាំខេត្ត។
តាមរយៈយន្តការនេះរាល់ព័ត៌មានទាំងឡាយ ដែលបានលើកឡើងនឹងត្រូវបានឆ្លើយតបប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពដែលជាម្ចាស់ករណីនីមួយៗ៕