(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសប្តាហ៍នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រមទាំងបំពេញបេសកកម្មសំខាន់ៗមួយចំនួនទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បេសកកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ព្រមទាំងបានទទួលជួបតំណាងអង្គការអន្តរជាតិ វិនិយោគិនជប៉ុន រួមទាំងឥស្សរជនជាច្រើនទៀតផងដែរ។
អំឡុងបំពេញទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុននេះ បណ្តាញព័ត៌មាន Fresh News ក៏បានតាមប្រមាញ់គ្រប់ព័ត៌មាន ព្រមទាំងបានចុះផ្សាយចំនួន ៣១អត្ថបទផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយអំពីលទ្ធផលវិជ្ជមាននានា ជូនដល់សាធារណជនជាតិ និងអន្តរជាតិ។ ខាងក្រោមនេះ គឺជាតំណភ្ជាប់ (Link) ទាំង៣១អត្ថបទ ដែលបានផ្សាយនៅលើបណ្តាញព័ត៌មាន Fresh News៖
៤៖ សមាជិកសភាជប៉ុន ប្រកាសជំរុញអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត (Video inside)
៥៖ សម្តេចតេជោ ស្នើធានាគារជប៉ុន Mizuho បន្តផ្តល់ឥណទានឱ្យក្រុមហ៊ុនផលិតនៅកម្ពុជា នាំចេញទៅជប៉ុន
៧៖ តំណាងក្រុមហ៊ុនធំៗរបស់ជប៉ុន ប្រកាសបន្តជួយដល់ប្រទេសកម្ពុជា
៨៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា ចូលជួបសម្តែងការគួរសម
៩៖ សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនប្រាប់អាមេរិកថា កម្ពុជានៅតែជាមិត្តរបស់អាមេរិក
១០៖ សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលពន្ធអប្បបរមា១% ជាផ្លូវការចាប់អនុវត្តន៍ពីថ្ងៃនេះតទៅ (Video inside)
១១៖ សម្តេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ជប៉ុនបានឡើយ
១៧៖ ធនាគារ ANZ នឹងប្តូរឈ្មោះទៅជា «J Trust» នៅខែសីហា
១៨៖ ប្រធានក្រុមហ៊ុន NIKKEI សរសើរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន (Video inside)
១៩៖ តំណាងក្រុមហ៊ុនធំៗរបស់ជប៉ុន ប្រកាសបន្តជួយដល់ប្រទេសកម្ពុជា
២០៖ សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុនជាមិត្តល្អតែងតែយកចិត្តទុកដាក់ជួយកម្ពុជាឱ្យរីកចម្រើនទៅមុខជានិច្ច
២២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍នៃសន្និសីទអន្តរជាតិនៅទីក្រុងតូក្យូ
២៣៖ ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ប្រកាសជួយដាក់អំពូលភ្លើង ៧ពាន់អំពូលតាមផ្លូវនៅភ្នំពេញ និងសៀមរាប
២៤៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន (Video inside)
២៨៖ នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ថា បន្តគាំទ្រ និងជួយអភិវឌ្ឍន៍ដល់កម្ពុជា (Video inside)