(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងបញ្ជាក់ថា ក្រៅពីបញ្ចប់សង្គ្រាមនៅកម្ពុជា នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៌ មកទល់បច្ចុប្បន្នមានប្រាក់ចំណូលមធ្យមកម្រិតទាប ៧% នៅអាស៉ី។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាការពារ ចំនួន១៨៧នាក់ ដើម្បីឧបត្ថម្ភថវិកា សម្លៀកបំពាក់ និងមួកក្នុងម្នាក់មួយឈុត នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោក ជា ពិសី បានថ្លែងបញ្ជាក់ទៀតថា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានយកអាយុជីវិតរបស់សម្ដេចផ្ទាល់ទៅធ្វើជាដើមទុន លើកិច្ចចចារយល់ព្រម៣ចំណុច ដើម្បីទទួលបាននូវសុខសន្តិភាព ពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ខ្មែរក្រហមយល់ព្រម ជាមួយរាជរដ្ឋាភិបាលទាំងស្រុង។
លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ក្នុងកិច្ចចចារ៣ចំណុចនោះរួមមាន៖ ទី១៖ធានាអាយុជីវិតឲ្យគេ, ទី២៖ធានាឲ្យមានមុខរបរ និងការងារឲ្យគេ ប្រសិនជាមេភូមិ ឲ្យធ្វើមេភូមិ បើជាមេឃុំ ត្រូវឲ្យធ្វើជាមេឃុំ ឯទី៣៖ធានាទាំងធន់ធាន និងទ្រព្យសម្បត្តិ ដែលនេះហើយ ជាគោលនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញយ៉ាងច្បាស់នាសម័យនោះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕