Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ហាងមាសពេជ្រ «ហេង ហេង»៖ គ្រប់គ្រឿងអលង្ការទាំងអស់ នាំចូលពីក្រៅប្រទេស និងក្នុងស្រុក ធានាថាមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ​ (Video inside)

31-05-2019 18:28

(ភ្នំពេញ)៖ ហាងមាសពេជ្រ «ហេង ហេង» បានក្លាយជា ហាងមាសពេជ្រដ៏ល្បីល្បាញមួយ ក្នុងចំណោមហាងជាច្រើនទៀត ដែលមានវត្តមានប្រកួតប្រជែងគ្នាលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការលេចវត្តមានក្នុងចំណោមហាងមាសពេជ្រ ជាច្រើននេះ ក៏ដោយសារតែ ហាងមាសពេជ្រ «ហេង ហេង» បានដាក់តាំងលក់នូវគ្រឿងអលង្ការ ដែលនាំចូលពីក្រៅប្រទេស និងក្នុងស្រុក និងមានការរចនាម៉ូតពីជាងជំនាញៗ មិនចាញ់បរទេសឡើយ។ ជាមួយនឹងការនាំចូលគ្រឿងអលង្ការ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ហាងមាសពេជ្រ «ហេង ហេង» ក៏បានប្រើប្រាស់នូវបច្ចេកទេសទំនើបៗ ក្នុងការរចនាម៉ូត ដោយឧបករណ៍មានកម្រិតស្តង់ដារ ពីប្រទេសហុងកុងផងដែរ។ នេះជាការលើកឡើងរបស់លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ «ហេង ហេង»

លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ «ហេង ហេង» បានរៀបរាប់ឲ្យដឹងថា ការបើកជំនួញហាងមាសពេជ្រនេះ គឺផ្តើមចេញពីការចូលចិត្ត និងស្រឡាញ់ លើការលំអគ្រឿងអលង្ការលើដងខ្លួន ដោយសារថា ការលំអគ្រឿងអលង្ការ គឺធ្វើឲ្យមនុស្សគ្រប់រូបទទួលបានសម្រស់កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ លោកស្រី ម្ចាស់ហាងមាសពេជ្រ «ហេង ហេង» ក៏បានបន្ថែមឲ្យដឹងថា ការបើកមុខជំនាញនេះ ក៏ដោយសារលោកស្រីសំលឹងឃើញថា ប្រជាពលរដ្ឋបច្ចុប្បន្ន មានការនិយមពាក់គ្រឿងអលង្ការ ចូលរួមក្នុងកម្មវិធីសង្គមនានាជាដើម។

អ្វីដែល ហាងមាសពេជ្រ «ហេង ហេង» ផ្តល់ជូនអតិថិជន គឺការយកចិត្តទុកដាក់ខ្ពស់ទៅលើតម្រូវការរបស់អតិថិជន ដោយមិនគិតពីតម្លៃទោះថ្លៃក៏ដោយ ប៉ុន្តែផ្តោតលើគុណភាព ជាចំបង លក់របស់ល្អ ហើយតម្លៃសមរម្យទៀត។ លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ «ហេង ហេង» បានបន្ថែមឲ្យដឹងថា សម្រាប់គ្រឿងអលង្ការប្រភេទមាស យកមាសគីឡូ ចំណែកប្រភេទប្លាទីន គឺទឹក៧កន្លះ ហើយចំពោះពេជ្រវិញ គឺយកជាប្រភេទ GIA ពណ៌ D និង E ជាប្រភេទពេជ្រ ដែលល្អជាងគេបំផុត ។

គុណភាពខ្ពស់ និងមានតម្លៃសមរម្យ គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់អតិថិជននោះទេ។ នេះជាការលើកឡើងរបស់លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ «ហេង ហេង»។ លោកស្រី បានបញ្ជាក់ថា ចំណុចពិសេសរបស់ ហាងមាសពេជ្រ «ហេង ហេង» មួយទៀត ក្រៅពីគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ហាងមាសពេជ្រ «ហេង ហេង» ក៏បានផ្តោតលើការច្នៃម៉ូតផងដែរ។ ការច្នៃម៉ូតគឺធ្វើឡើងតាមបែបប ច្ចេកទេសទំនើប ហើយឧបករណ៍ប្រើប្រាស់ក្នុងការច្នៃម៉ូត គឺសុទ្ធតែនាំចូលពីប្រទេសហុង កុង និងមានជាងជំនាញពីប្រទេសហុងកុង ដូចគ្នា។ជាមួយគ្នានោះ ហាងមាសពេជ្រ «ហេង ហេង» នាំយកគ្រឿងអលង្កាពីប្រទេសហុងកុង ដូចជា ពេជ្រជ្រុង ពេជ្របេះដូង ពេជ្រគ្រាប់ត្រសក់ ពេជ្រតំណក់ជាដើម ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ទាក់ទងនឹងការកម្ម៉ង់ម៉ូតរបស់អតិថិជនវិញ គឺធានាថា នឹងធ្វើដូច១០០ភាគរយ ទៅតាមការចង់បានរបស់អតិថិជន មិនឲ្យខកបំណងឡើយ សម្រាប់ ហាងមាសពេជ្រ «ហេង ហេង» គឺមានគ្រឿងអលង្កាលក់ជូនអតិថិជន គ្រប់ស្រទាប់វណ្ណៈ មិនថាបងប្អូនមានជីវភាពធូរធា មធ្យម និងបង្គួរ។ លោកស្រី គង់ ពិសី បានលើកឡើងថា បើទោះបីមានអតិថិជ នខ្លះ ឃើញហាងធំ និងមានការដាក់តាំងគ្រឿងអលង្កាច្រើន ធ្វើឲ្យមានការស្ទះស្ទើ ក្នុងការទិញ តែកុំបារម្ភសម្រាប់ហាង លក់មាស ពេជ្រ ហេង ហេង គឺមានលក់គ្រប់តម្លៃទាំងអស់ពីតម្លៃធូរថ្លៃ រហូតដល់តម្លៃថ្លៃ។

ជាមួយគ្នានោះ ម្ចាស់ហាងមាសពេជ្រ «ហេង ហេង» ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងចាស់ និងថ្មី ដែលតែងតែជឿទុកចិត្ត និងជឿជាក់លើហាងរបស់លោកស្រី ។
លោកស្រី គង់ ពិសី បានបន្ថែម សូមគិតដល់គ្រឿងអលង្ការគិតដល់ហាងមាស ពេជ្រ ហេង ហេង។

សូមបញ្ជាក់ថា ហាងមាសពេជ្រ «ហេង ហេង» មានទីតាំងផ្ទះលេខ៩៨Eo ផ្លូវលេខ១៣៦ ខាងត្បូងផ្សារធំថ្មី រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅ លេខទូរស័ព្ទ ០៧៨ ៨៣ ៣៨ ៨៨, ០១៥ ៣៣ ៧៧ ៨៩ ឬក៏ចូលក្នុង Page Facebook ឈ្មោះ Heng Heng Jewelry។ «គិតដល់មាសពេជ្រ គិតដល់ហេងហេង»