(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៤២១គ្រឿង រកឃើញល្មើសច្បាប់៥៨៥គ្រឿង(ម៉ូតូ៧៤%) អប់រំ១៧៩គ្រឿង និងផាកពិន័យ៤០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន២,១៤៦គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ៣១៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៧,៩៤៣គ្រឿង រកឃើញយានយន្តល្មើស១៩,០៦៣គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៦,៥២១គ្រឿង និងផាកពិន័យ១២,៥៤២គ្រឿង៕