(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និងស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗ ហើយជាពិសេស គឺសមត្ថភាពកាម៉េរាក្រោយដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើង យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ។
គ្រាន់តែបានឃើញភ្លាម ឡើងព្រឺសំបុរគីង្គក់តែម្តង ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និងច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើង ពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារៈល្អៗ និងទំនើបៗ មករួមបញ្ជូលគ្នាតែមួយនៅក្នុងតួរខ្លួន នៃស្មាតហ្វូន OPPO Reno Series នឹងបានសរសេរពាក្យមួយឃ្លាថា «Get Ready For Reno» ដែលអាចឱ្យពួកយើងយល់បានថាអ្វីៗ ទាំងអស់នឹងបង្កើតឡើងសម្រាប់បង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។
តាមរយៈព័ត៌មានកន្លងមកយើងដឹងហើយថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនលំៗទេណា វាអាច Zoom ឡើងកប់ពពកតែម្តង! ព្រោះសូម្បីតែវីដេអូ Teaser ក៏បានបង្ហាញផងដែរថាស្មាតហ្វូនម៉ូឌែលថ្មីនេះ បង្កើតឡើងគឺមានភាពរឹងមាំ និងផ្តល់ជំនឿចិត្ត សម្រាប់អ្នកដែលនិយមថតរូបភាពវីដេអូ និងរូបភាពទេសភាពស្រស់ស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
យោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបីប្រភេទឯណោះ គ្រាន់តែម៉ូឌែល ដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ។ ដូច្នេះយើងមានតែរង់ចាំមើលថាតើវាមកដល់ប្រទេសកម្ពុជា នៅថ្ងៃណាឱ្យពិតប្រាកដ និងអាចមានតម្លៃប៉ុន្មាន? ប៉ុន្តែតាមការកត់សំគាល់របស់ Admin នាពេលកន្លងមក សង្កេតឃើញថាក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា តែងតែបញ្ចេញផលិតផលថ្មីរបស់ខ្លួនក្រោយរយៈពេល Warm Up យ៉ាងឆាប់រហ័សវានឹងបង្ហាញខ្លួនម៉ូឌែលថ្មី របស់ខ្លួននៅលើទីផ្សារហើយ។
គ្រាន់តែមិនទាន់ដឹងថាវានឹងត្រូវមកដល់ទីផ្សារកម្ពុជា ប៉ុន្មានប្រភេទនោះទេ ពិតជាចង់ឃើញខ្លាំងណាស់ OPPO Reno 10X Hybrid Zoom អើយ! ចង់បានមូយដែរ គ្រាន់ Zoom មើលភពផ្សេងៗ ដែលមិនអាចមើលឃើញនឹងភ្នែកបាន ជាពិសេស Zoom មើលមនុស្សដែលយើងលួចស្រឡាញ់ មិនហ៊ានសារភាព ហេហេហេហេ (និយាយលេងទេបងប្អូន)៕