(សៀមរាប)៖ លោក ខៀវ កាញារិទិ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខកំលាំងស៊ីម៉ាក់ និងសិក្សាវាយតម្លៃ សារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីន ស៊ីម៉ាក់ សៀមរាប ដើម្បីត្រៀមទទួលភ្ញៀវសារព័ត៌អន្តរជាតិ ដែលត្រូវអញ្ជើញមកទឹកដីអង្គរនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ដែរថា អ្នកសារព័ត៌មានចម្រុះជាតិសាសន៍ប្រមាណ ៥០០នាក់ មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក នឹងចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៉ីឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដែលរៀបចំឡើងនៅខេត្តសៀមរាប៕