Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរទិវាកុមារអន្តជាតិ! សាលារ៉េនហ្វូតអន្ដរជាតិ ផ្ដល់ជូនទឹកស្អាតដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រាងពញា ក្នុងខេត្តកំពង់ស្ពឺ (Video inside)

31-05-2019 17:22

(កំពង់ស្ពឺ)៖ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ សាលារ៉េនហ្វត អន្តរជាតិ បានឧបត្ថម្ភ និងបរិច្ចាគទឹកស្អាតសម្រាប់បរិភោគសិស្សានុស្សិស ដែលជាអ្នកដឹកនាំនាពេលអនាគត នៅសាលាបឋមសិក្សាក្រាងពញា ដែលស្ថិតនៅក្នុងឃុំវាលពង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

អ្នកដឹកនាំនាពេលអនាគតទាំងនេះ ពិតជាមានចិត្តចង់រៀនសូត្រយ៉ាងខ្លាំង បើទោះបីពួកគេត្រូវធ្វើដំណើរផ្លូវឆ្ងាយមករៀន និងខ្លះទៀតធ្លាក់ខ្លួនឈឺដោយសារ កង្វះទឹកស្អាតសម្រាប់បរិភោគ។

អំឡុងពេលប្រគល់ទឹកស្អាតជូនពួកគាត់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ សាលាបឋមសិក្សាក្រាងពញា មានភាពសប្បាយរីករាយដែលទទួលបានការឧបត្ថម្ភនេះ និងមានជំនឿចិត្តថាអ្នកដឹកនាំនាពេលអនាគតទាំងនេះ នឹងមានសុខភាពល្អប្រសើរជាងមុន ហើយអាចមករៀនបានទៀងទាត់ជាងមុន។

ស្នាមញញឹមរបស់ពួកគេបង្ហាញពី ពាក្យពេចន៍រាប់ពាន់ពាក្យក្នុងចិត្តរបស់ពួកគេ។ នៅសាលារ៉េនហ្វតអន្តរជាតិ ការផ្តល់ជូនជាទំនួលខុសត្រូវ ដោយសាលាបានប្តេជ្ញាចិត្តបង្កើតកម្មវិធី រ៉េនហ្វតផ្តល់ជូនវិញជាប្រចាំឆ្នាំ ដោយជួយលើកកម្ពស់ ការយល់ដឹងអំពីទំនួលខុសត្រូវចំពោះសង្គម ទៅដល់សិស្សានុសិស្ស មាតាបិតា និងលោកគ្រូអ្នកគ្រូ ហើយឲ្យពួកគេចូលរួមជាមួយគ្នា។

សាលារ៉េនហ្វតអន្តរជាតិ មានកម្មវិធីសិក្សាតាមបែបចក្រភពអង់គ្លេសពេញមួយថ្ងៃ និងកម្មវិធីពីរភាសា អង់គ្លេស-ខ្មែរ និងអង់គ្លេស-ចិន។ សម្រាប់ចង់មកទស្សនាសាលា ឬទំនាក់ទំនងតាមលេខទូរសព្ទ័៖ ០២៣ ៩២៧ ៩៩៩, ០៨៩ ៩២៧ ៩៩៩ ឬតាមរយៈអសយដ្ឋានផ្ទះលេខ១២ ផ្លូវលេខ៣១០ បឹងកេងកង១ រាជធានីភ្នំពេញ និងតាមរយៈអ៊ីម៉ែល [email protected]