Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ប្រកាសឲ្យមន្ទីរសុខាភិបាល ដាក់ពាក្យប្ដឹងទៅតុលាការ ចំពោះអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់

31-05-2019 16:59

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត រៀបចំឯកសារគតិយុត្តិ ប្តឹងទៅសាលាដំបូងរាជធានី-ខេត្ត ចំពោះអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់។ នេះបើតាមសេចក្ដីប្រកាស របស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

បើតាមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រសួងសុខាភិបាល បានសង្កេតឃើញថា នៅមានអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ បណ្តាលឲ្យខាតបង់ថវិកា ប៉ះពាល់សុខភាព និងឈានដល់ការបាត់បង់ អាយុជីវិតប្រជាពលរដ្ឋទៀតផង។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្នុងករណីនេះ ដើម្បីឈានទៅដល់ការលុបបំបាត់ទាំងស្រុង នូវសេវាសុខាភិបាលខុសច្បាប់ សូមលោក-លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចាត់ចែងរៀបចំឯកសារ គតិយុត្តិប្តឹងទៅសាលាដំបូងរាជធានី-ខេត្ត ចំពោះអ្នកប្រកបអាជីវកម្មព្យាលបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់លោក លោកស្រី»

ខាងក្រោមនេះ ជាសេចក្ដីប្រកាស រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖