(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញអតិថិជនម្នាក់ ដែលមានសំណាងឈ្នះរង្វាន់ ៨០លានរៀល ពីឆ្នោតកោសត្បូងប៉ៃលិន របស់ក្រុមហ៊ុនឆ្នោតកោសសៀងហៃឡូតូ មិនទាន់បានប៉ុន្មានថ្ងៃផង ក្រុមហ៊ុនក៏បានរកឃើញអតិថិជនម្នាក់ទៀត ដែលឈ្នះរង្វាន់ ៨លានរៀលពីក្រុមហ៊ុនទៀតផងដែរ។

សម្រាប់ប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន២រង្វាន់នោះរួមមាន៖ ទី១ ជារង្វាន់ធំចំនួន ៨០,០០០,០០០លានរៀល, និងរង្វាន់ទី២ចំនួន ៨,០០០,០០០លានរៀល ត្រូវបានក្រុមហ៊ុន យកទៅប្រគល់ជូនអតិថិជនទីមួយមានឈ្មោះ នុត ស្រីមុំ រស់នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានទិញសន្លឹកឆ្នោតត្បូងប៉ៃលិនកោសចំនួន២សន្លឹក ប៉ុន្តែមានសំណាងត្រូវរង្វាន់បាន ៨០,០០០,០០០លានរៀល កាលពីថ្ងៃទី២៥ ខែឧសភា និងអ្នកទី២ មានឈ្មោះ មេង ប៊ុនសារ៉ាក់ រស់នៅទួលទំពងទី1 ខណ្ឌចំការមន ភ្នំពេញ មានសំណាងត្រូវរង្វាន់ ៨,០០០,០០០លានរៀល ឈ្នះកាលពីថ្ងៃទី២៦ ខែឧសភាថ្មីៗនេះផងដែរ។

បើតាមសម្តីរបស់អតិថិជនទាំង២បានថ្លែងស្រដៀងគ្នាថា ពួកគាត់រំភើបសប្បាយមិននឹកស្មានខ្លួនឈ្នះទេនៅរង្វាន់ពិតៗដូច្នេះ ហើយសម្រាប់ថវិកាដែលបានពីការឈ្នះឆ្នោតកោសសៀងហៃឡូតូនេះ លោកនឹងយកទៅពង្រីកមុខរបរបន្ថែម និងទំនុកបម្រុងក្នុងគ្រួសាររបស់លោកបន្ថែមទៀតផងដែរ។

ដោយឡែកតំណាងខាងក្រុមហ៊ុនឆ្នោតកោសសៀងហៃឡូតូបានបញ្ជាក់ឲ្យដឹងផងដែរថា «សន្ទុះអតិថិជនមានការគាំទ្រគួអោយកត់សំគាល់ ដោយសារក្រុមហ៊ុនមានសន្លឹកឆ្នោតច្រើនប្រភេទដែលជាជម្រើសដល់អតិថិជន ហើយមានរង្វាន់ធំ និងរង្វាន់លួងចិត្តជាច្រើនសន្ធឹកសន្ធាប់ ហើយកាន់តែអស្ចារ្យនោះគឺ ក្រុមហ៊ុនមានការផ្តល់រង្វាន់ពិតៗដល់អតិថិជនដែលត្រូវថែមទៀតផង។ លើសពីនេះទៅទៀត ក្រុមហ៊ុនឆ្នោតកោសសៀងហៃឡូតូ ក៏មានប្រូម៉ូសិនពិសេសសម្រាប់អតិថិជនកោសឆ្នោតមិនបានត្រូវរង្វាន់ គឺអាចយកមកចាប់រង្វាន់រៀងរាល់៣ខែម្តង ដោយទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់»។

លោកបន្តថា ឆ្នោតសៀងហៃឡូតូ នឹងអាចកែប្រែជីវិតលោកអ្នកឲ្យកាន់តែល្អប្រសើរ ដោយសារតែមានប្រាក់រង្វាន់ធំៗជាច្រើន កំពុងតែរង់ចាំលោកអ្នក។ ហើយកន្លងមកក៏មានអតិថិជនជាច្រើនធ្លាប់បានកោសឈ្នះថវិកា ៨០លានរៀល ៤នាក់, ៤០លានរៀល ៤នាក់, ២០លានរៀល ៣នាក់, ១២លានរៀល ចំនួន៤នាក់, ៥ពាន់ដុល្លារ ចំនួន១នាក់, ៨លានរៀល ចំនួន៤នាក់, ២ពាន់ដុល្លារ ចំនួន៥នាក់, ៤លានរៀល ចំនួន៦នាក់ និងទឹកប្រាក់រង្វាន់លួងចិត្តច្រើនសន្ធឹកសន្ធាប់។

សូមជម្រាបផងដែរថា ក្រុមហ៊ុនឆ្នោតសៀងហៃឡូតូបានបើកដំណើរការតាំងពីខែកក្កដា ឆ្នាំ២០១៧ ហើយក្រុមហ៊ុនមានតំណាងចែកចាយបន្ត ដែលជាក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់ថា (អាស៊ីវេរលុយ) ឆ្នោតសៀងហៃឡូតូមានចំនួន ១៦ប្រភេទរួមមាន៖ សិរីមង្គល(ខ្មៅ), ជល់គោ(បៃតង), នាគមាសក្រហម, បាល់មាសក្រហម, អាំងប៉ាវ, ស្តេចបាល់បោះ, ត្បូងប៉ៃលិន, មាសនាំសំណាង, ហង្សនាំសំណាង, ជល់គោ, នាគមាសខៀវ, បាល់មាសខៀវ, មហាសំណាង, ធ្នូនាំសំណាង, សិរីមង្គល, និងប្រណាំងឡាន។ នៅក្នុងនោះក្រុមហ៊ុនក៏ត្រូវការរើសតំណាងចែកចាយលក់ឆ្នោតបន្តផងដែរ ដែលអាចទំនាក់ទំនងលេខ 010 6666 87 / 017 6666 87 / 071 6666 687៕