Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក សម្រេចបំណងធំរបស់ខ្លួនឯងហើយ!

31-05-2019 14:41

(ភ្នំពេញ)៖ ក្ដីស្រមៃរបស់អ្នកស្រី ឌឹម សុខហេង កម្មការិនីរោងចក្រក្វានទុង ក្នុងរាជធានីភ្នំពេញ ដែលប្រាថ្នាត្រូវរង្វាន់ធំ ឲ្យបានយ៉ាងហោចម្ដងក្នុងមួយជីវិត បានក្លាយជាការពិត ដោយបានត្រូវរង្វាន់រហូតដល់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក។

អ្នកស្រី សុខហេង រៀបរាប់ថា៖ «ខ្ញុំមិនដែលបានត្រូវរង្វាន់ធំសោះពីមុនមក។ ខ្ញុំតែងតែ បួងសួងសុំឲ្យបានត្រូវរង្វាន់យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត»

អ្នកស្រី សុខហេង ធ្លាប់ទទួលទានភេសជ្ជៈដទៃ ដែលល្បីថាមានរង្វាន់ដែរ ប៉ុន្តែអ្នកស្រីមិនដែលបានត្រូវរង្វាន់ឡើយ។ ថ្ងៃមួយ អ្នកជិតខាងអ្នកស្រីណែនាំអ្នកស្រីឲ្យញ៉ាំភេសជ្ជៈ វើក វិញ។

អ្នកស្រី សុខហេង រៀបរាប់បន្ថែមថា៖ «ពេលជ្រើសសាកភេសជ្ជៈថ្មី ក៏មិននឹកដល់ រង្វាន់អ្វីដែរ។ ពេលខ្ញុំសាកញ៉ាំភេសជ្ជៈ វើក ខ្ញុំចាប់ផ្ដើមចូលចិត្តរសជាតិវា។ សម្រាប់ខ្ញុំ រសជាតិភេសជ្ជៈនេះមិនផ្អែមពេក មិនសាបពេក ត្រូវមាត់ ហើយខ្ញុំក៏ងាកមកញ៉ាំ វើក រហូតទៅ»

ថ្ងៃដែលអ្នកស្រី សុខហេង ឃើញត្រូវរង្វាន់៤០លានរៀលនៅលើក្រវិលកំប៉ុងភេសជ្ជៈវើក អ្នកស្រីសប្បាយចិត្តជាខ្លាំង។

អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ខ្ញុំរំភើបចិត្តស្ទើរតែមិនជឿ។ មិននឹកស្មានថា បំណងប្រាថ្នាក្លាយជាការពិត។ ប្រាក់៤០លាន់រៀលនេះនឹងធ្វើឲ្យខ្ញុំអាចបង្កើតមុខរបរផ្ទាល់ខ្លួនអ្វីមួយបាន»