(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងអេឡិចត្រូនិក សាមសុង នៅតែអស្ចារ្យ និងនៅតែខ្លាំងក្នុងការបន្តផ្តល់នូវផលិតផលអេឡិចត្រូនិកដ៏ទំនើបទាន់សម័យ និងវៃឆ្លាតបំផុតជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។

ជាក់ស្តែងបច្ចុប្បន្ននេះទូរទស្សន៍ Samsung QLED 2019 ជាមួយនឹងរចនាបទថ្មី មុខងារថ្មីៗ និងរូបរាងដ៏គួរឱ្យទាក់ទាញបំផុតនោះកំពុងតែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើនជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង។

ជាមួយនឹងទូរទស្សន៍ Samsung QLED 2019 នេះ ជឿជាក់ថាលោកអ្នកប្រាកដជាទទួលបាននូវគុណភាពជីវិតក្នុងការរស់នៅកាន់តែស៊ីវីល័យ ក៏ដូចជាបទពិសោធន៍ដ៏អស្ចារ្យនៃការទស្សនា និងការកម្សាន្តគ្មានដែនកំណត់ជាច្រើនទៀត ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះទូរទស្សន៍ Samsung QLED 2019 នេះគឺជាទូរទស្សន៍ដែលមានរាងស្តើងស្អាតទំនើបទាន់សម័យបំផុតដោយអាចបង្ហាញកម្រិតរូបភាពបានច្បាស់ម៉ដ្ឋយ៉ាងល្អឥតខ្ចោះពីគ្រប់ជ្រុងទាំងអស់ជាមួយនឹងពណ៌ត្រជាក់ភ្នែកដូចធម្មជាតិពិតៗ។

ជាពិសេស លោកអ្នកក៏អាចទទួលបាននូវសោភ័ណភាពនៃផ្ទាំងគំនូរដ៏ទាក់ទាញ និងស្រស់ស្អាតបំផុតពីមុខងាររបស់ Ambient Mode ផងដែរ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន សាមសុង ក៏គ្រោងនឹងដាក់លក់ទូរទស្សន៍ Samsung QLED 8K មួយម៉ូឌែលបន្ថែមទៀតជាផ្លូវការនៅលើទីផ្សាកម្ពុជានៅពេលខាងមុខនេះផងដែរដើម្បីជាជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕