Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! ក្មេងប្រុស-ស្រី៣នាក់ លង់ទឹកស្រះស្លាប់យ៉ាងអណោធអធ័ម នៅខេត្តស្វាយរៀង (Video inside)

31-05-2019 11:54

(ស្វាយរៀង)៖ សំឡេងទ្រហោយំកងរំពងពេញភូមិដោយសារបាត់បង់កូនជាទីស្រឡាញ់ស្មើរជីវិត ខណៈក្មេងតូច ៣នាក់ នាំគ្នាលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម។ ហេតុការណ៍ដ៏រន្ធត់ និងសោកសង្រេងនេះ បានកើតឡើងកាលពីវេលាម៉ោង១៥៖៣០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីវាលស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងសួរនាំសាក្សីដែលជាក្មេងស្រី នៅកន្លែងកើតហេតុឈ្មោះ ហ៊ួ សុគន្ធធារី ឣាយុ៨ឆ្នាំ ជាសិស្សរស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានឱ្យដឹងថា ក្មេងប្រុសស្រី ដែលលង់ទឹកស្រះ មានឈ្មោះទី១៖ ឈ្មោះ ខាន់ យ៉ានីតាវលក្ខ័ ភេទស្រី អាយុ១២ឆ្នាំ, ទី២៖ ឈ្មោះ ហ៊ួ សុគន្ធធាវី ភេទស្រី អាយុ១១ឆ្នាំ និងទី៣៖ ឈ្មោះ ចាប ម៉ាទី ភេទប្រុស អាយុ៧ឆ្នាំ ក្មេងទាំង៣នាក់ខាងជាកូនសិស្ស មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងទាំងបីនេះ បាននំាគ្នាហែលទឹកលេងនៅក្នុងស្រះ ហើយក៏បានលិចក្នុងទឹកបាត់ទៅតែម្តង ក្រោយដោយមានការសហការជាមួយប្រជាពលរដ្ឋ និងអាណាព្យាបាលរបស់ក្មេងរងគ្រោះ នាំគ្នាចុះរាវរក រហូតដល់ម៉ោង១៨៖២០នាទីព្រលប់ ទើបស្រង់សាកសពក្មេងទាំង៣នាក់ មកលើគោក។

សមត្ថកិច្ច បានបន្ថែមទៀតថា ដោយឆ្លងតាមការត្រួតពិនិត្យ បានបង្ហាញឱ្យឃើញថា សាកសពក្មេងទាំង៣នាក់ខាងលើ ពុំមានស្លាកស្នាមឣ្វីទេ គឺស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន។

បច្ចុប្បន្ន សាកសពក្មេងទាំង៣នាក់ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរៀងៗខ្លួន៕