(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែផ្តល់ជូនប្រូម៉ូសិនថ្មីៗជាច្រើនជូនអតិថិជន មានដូចជា ទិញសំបុត្រកុន មិនចាំបាច់តម្រង់ជួរ ថង់លាភ ការបញ្ចុះតម្លៃពេលចាយលុយ ការផ្ញើលុយឥតគិតថ្លៃ២ដងរាល់ខែ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ តើការផ្តល់ជូនអ្វីដែលបែកធ្លាយថ្មីឆាប់ៗខាងមុខនេះ?
កាលពីប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនបានបង្ហើប ដោយបង្ហោះលេខ 50% ដោយមិនបានបញ្ចាក់ពីការផ្តល់ជូនថាជាអ្វីនោះទេ នៅលើទំព័របណ្តាញហ្វេកប៊ុករបស់ខ្លួន។ មិនបានមួយថ្ងៃផង ស្រាប់តែមានការចោទសួរជាច្រើនចំពោះសារបែកធ្លាយក្នុងបណ្តាញតេឡេក្រាម បញ្ជាក់យ៉ាងច្បាស់ថាជា ការផ្តល់ជូនលុយមកវិញពេលបញ្ចូលុយទូរសព្ទ តាមការបាញ់លុយ។
តាមការបញ្ជាក់ឲ្យដឹងពីលោកនាយកទីផ្សារ លោក ឈន់ សកល បានឲ្យដឹងថា នេះជាការផ្តល់ជូនថ្មីមួយទៀត ដែលក្រុមហ៊ុនទ្រូម៉ាន់នីនឹងផ្តល់ជូន គឺពិតជាការឲ្យលុយត្រលប់មកវិញ 50% រាល់ការបាញ់លុយទូរស័ព្ទលេខខ្លួនឯង មែន ។
លោកបញ្ជាក់ថា សារបែកធ្លាយនោះ និយាយពីការតម្លើងស្លាកប៉ាណូផ្សព្វផ្សាយ ឲ្យទាន់ខែមិថុនាខាងមុខ។
តាមការញ្ជាក់ពីអតិថិជនបានឲ្យដឹងថា មានតែក្រុមហ៊ុនទ្រូម៉ាន់នីតែមួយគត់ ដែលផ្តល់នូវការបញ្ជូលលុយទូរសព្ទទាបជាងគេ ក្នុងប្រទេសកម្ពុជា។
ប្អូនប្រុស សែ មាគធី ជានិសិត្សសកលវិទ្យាល័យ IU បានប្រាប់ឱ្យដឹងថា៖ «ខ្ញុំបានប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី តាំងពីកម្មវិធីនេះចេញមកដំបូងម្ល៉េះ កាលពីឆ្នាំ 2018 ហើយក្នុងមួយខែខ្ញុំចំណេញបានតិចណាស់ក៏ ២ដុល្លារហើយបើគិតជាសាច់ប្រាក់ ចំណេញមិនតិចជាង ៥០ដុល្លារទេ មិនត្រឹមតែចំណេញលុយនោះទេ ចំណេញទាំងពេលវេលាទៀត ។
សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីទ្រូម៉ា់ន់នី កុំភ្លេច ទាញយកដើម្បីទទួលបានលុយត្រលប់មកវិញ ហើយរីករាយទទួលយក 50% រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត ចាប់ពីថ្ងៃ១ មិថុនា។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi
ព័ត៌មាន បន្ថែម ពី កម្មវិធីនេះ អាច ទាក់ ទង 023 999 639 ឬ ចូល ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕