(ភ្នំពេញ)៖ សម្រាប់អ្នកចូលចិត្តលេងកីឡាទាំងឡាយ លោកអ្នកអាចជ្រើសរើស វិធីជាច្រើនដើម្បីទទួលបានរាងកាយមាំមួន និងសុខភាពល្អ ហើយលោកអ្នកក៏ត្រូវជ្រើសរើស ផងដែរនូវ មជ្ឈមណ្ឌលកីឡាដែលអាចផ្តល់នូវ ផាសុកភាព និង ភាពទំនើបទាន់សម័យ។
ជាមួយគ្នាដែរ មជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី ) ដែលជាមជ្ឈមណ្ឌលកីឡាចំរុះមួយ ដែលផ្តល់នូវប្រភេទកីឡាជាច្រើន រួមមាន ក្លឹបហាត់វាយកូនហ្គោល តារាងបាល់ទាត់ តារាងវាយសី តារាងបាល់ទះ និង តារាងបាល់បោះ ដែលមានទីតាំងនៅក្នុងគម្រោង បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្លឹបហាត់វាយកូនហ្គោល ធី ថែម (Tee Time) របស់មជ្ឈមណ្ឌលកីឡាផ្លាទីនីម មានកន្លែងវាយកូនហ្គោលដ៍ទំនើបចំនួន ៥២ ប្លុក និងមានផ្តល់ជូននូវ វគ្គបង្រៀនវាយកូនហ្គោលលំដាប់ វី អាយ ភី ផងដែរ សម្រាប់សមាជិក វី អាយ ភី រយៈពេល ៦ខែ និង ១២ខែ ដែលបង្រៀនដោយ លោកគ្រូដ៏ជំនាញពីប្រទេសជប៉ុន និងមានបទពិសោធន៍យូរឆ្នាំ ។
លើសពីនេះទៅទៀត មជ្ឈមណ្ឌលកីឡាផ្លាទីនីម (ភី អេស ស៊ី ) ក៏ផ្តល់ជូននូវតារាងបាល់ទាត់ មានទីតាំងធំទូលាយ ដែលមានតារាងតូចនិងតារាងធំសម្រាប់បំពេញតំរូវការរបស់លោកអ្នក ។ ចំណែកឯក្លឹបកីឡា ផោវវើ ហ៊្សូន (power zone) ដែលមានកីឡាវាយសី បាល់ទះ បាល់បោះ នឹងបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះ។
សម្រាប់ការបើកដំណើរការសាកល្បង នាថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៩ នេះ មជ្ឈមណ្ឌលកីឡាផ្លាទីនីម ក៍មានការបញ្ចុះ ពិសេសរហូតដល់ ៥០ ភាគរយ ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ដល់១៥ ខែ មិថុនា និងការបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៦ ដល់ ៣០ ខែ មិថុនា។
មជ្ឈមណ្ឌលកីឡាផ្លាទីនីម បើកដំណើរការចំនួនប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ចាប់ពីម៉ោង ៨ព្រឹក ដល់៩យប់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖០១២ ៥៧៨ ៩៣០ / ០៨៦ ៩០៩ ២៥២ នឹងខាងផ្នែកកីឡាចំរុះ សូមទាក់ទងមកលេខ ០១២ ៨២៦ ៧២០/ ០៨៦ ៩០៦ ៦៩៥ ឬចូលទៅកាន់ www.platinumsports-center.com ឬ អ៊ីម៉ែល [email protected] ។
សម្រាប់ព័ត៌មានលម្អិត អ្នកក៏អាចចូលទៅកាន់ Facebook: Platinum Sports Center – PSC៕