(ភ្នំពេញ)៖ ក្រុមហ៊ុន Yuetai International Group ដែលជាក្រុមហ៊ុនបានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៧ឆ្នាំ បានចាប់ផ្តើមបើកដំណើរការគម្រោងសាងសង់ផ្សារទំនើប Garden/ Yuetai របស់ខ្លួនជាលើកដំបូងជាផ្លូវការ ដែលមានទៅតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះរៀបចំឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឡើងក្រោមការអធិបតីភាព ទីប្រឹក្សាពិគ្រោះយោបល់ នៃក្រសួងពាណិជ្ជកម្ម លោក Sam Yeung ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសវនកម្ម និងមានការចូលរួមពីប្រធានក្រុមហ៊ុន Yuetai International Group, លោកស្រី Li Xiao ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន Yuetai International Group និងគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀត ព្រមទាំងអ្នកតំណាងជាច្រើនទៀតចូលរួម ក្នុងនោះដែរក៏មានពិធីចុះហត្ថលេខាបើកដំណើរការ Garden/ Yuetai mall នេះផងដែរ។

លោក Sam Yeung បានថ្លែងថា ដោយសារតែតម្រូវការប្រើប្រាស់កើនឡើង បានជំរុញឲ្យក្រុមហ៊ុន Yuetai International មានការរីកចម្រើនឈានមុខ ខាងសំណង់ អគារផ្សារ បែបលក្ខណៈទំនើប អាហារដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងសកម្មភាពកម្សាន្តនានានៅភ្នំពេញ។ ការបញ្ចូលគ្នារវាងទេសចរណ៍ និងសិល្បៈ ជាគម្រោងមួយដែលមិនត្រឹមតែបំពេញតម្រូវការទីផ្សារ និងការអភិវឌ្ឍក្រុមហ៊ុនប៉ុណ្ណោះទេ វាថែមទាំងពង្រីកអាជីវកម្មទៀតផងដែរ ហើយសង្ឃឹមថា ក្រុមហ៊ុននឹងនាំមកនូវគំរូទីក្រុងថ្មី សម្រាប់រាជធានីភ្នំពេញតាមរយៈគម្រោងនេះផងដែរ។

លោក Sam Yeung បានបន្ថែមទៀតថា គម្រោងសកម្មភាពវិនិយោគ Garden / Yuetai mall បានទាក់ទាញក្រុមហ៊ុនទេសចរណ៍អន្ដរជាតិ មួយចំនួនដូចជា Evergreen International Travel Service ទីភ្នាក់ងារទេសចរណ៍ Xingming, Yuetai International United Pharmacy, Galaxy video game, Phnom Penh City largest indoor Uban, Wonderland Zoo និងអង្គភាពអាជីវកម្មជាច្រើនទៀតបានចូលរួមទីផ្សារនេះ។

លោកបានបន្តថា នៅអាស៊ីអាគ្នេយ៍ ដោយមានកំណើនឡើង នៃវិស័យទេសចរណ៍ និងការធ្វើដំណើររយៈពេលខ្លីនៅបរទេស មានទីភ្នាក់ងារទេសចរណ៍ក្នុងសហគមន៍ បានជួយសម្របសម្រួលដល់ អ្នករស់នៅក្នុងតំបន់ រៀបចំដំណើរអាជីវកម្ម និងដើម្បីបង្កើនតម្រូវការរបស់សហគមន៍ពួកគេ ចំពោះសកម្មភាពទាំងនេះ Health Pharmacy វីដេអូហ្គេម និងកន្លែងកម្សាន្តផ្សេងទៀត ត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់សុខភាព និងភាពសប្បាយរីករាយរបស់ពួកគេ។

លោកបានបញ្ជាក់ទៀតថា ផ្សារទំនើប Garden/ Yuetai ក៏បានសហការជាមួយសួនសត្វ Urban Wonder Land Zoo ដើម្បីធ្វើការដាក់តាំងពិព័រណ៍សួនសត្វ ជាមួយនឹងប្រធានបទ «ពិភពរឿងនិទានសត្វ» តាមរយៈទស្សនវិស័យ និងចក្ខុវិស័យនៃក្មេងស្រីអាយុ៧ឆ្នាំ ដើម្បីបង្ហាញថា ភ្នែករបស់កុមារមើលឃើញ ពីពិភពសត្វដែលគ្មានកំហុស។ ការមកដល់សួនសត្វ នឹងនាំមកនូវបទពិសោធន៍ខុសៗគ្នា ដល់អ្នករស់នៅក្នុងសហគមន៍។

លោកស្រី Li Xiao បានលើកឡើងដែរថា ផ្សារទំនើប Yuetai បានរួមបញ្ចូលគ្នានូវរូបរាងសម្បូរបែបនៃធម្មជាតិ និងមនុស្សជាតិប្រកបទៅដោយគំនិតនៃភាពងាយស្រួល និងកម្រិតខ្ពស់នៃការកម្សាន្ត ភាពបើកចំហ និងភាពស្រលាញ់ ដើម្បីបង្កើតអគារថ្មីមួយ ដែលមានលក្ខណៈប្លែកៗ ដែលធ្វើឲ្យអគារនេះ ពោរពេញទៅដោយរចនាបថ ឧស្សាហកម្មដ៏រឹងមាំ និងធាតុសាមញ្ញ ពីតំបន់មួយ ទៅតំបន់មួយ។

លោកស្រី Li Xiao បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ បន្ថែមពីការបញ្ចប់ការស្ថាបនាផ្សារ Garden/Yetai ក្រុមហ៊ុន Yetai International Group ក៏នឹងបង្កើតនូវមជ្ឈមណ្ឌលផ្សារទំនើបមួយចំនួនទៀត ជាបណ្ដើរៗដូចជានៅកំពង់ផែភ្នំពេញ សៀមរាម កំពង់ចាម និងតំបន់ជាច្រើនទៀត ដើម្បីបង្កើតនូវរបៀបរស់នៅសម័យថ្មី សម្រាប់ប្រជាជនភាគច្រើន នៃប្រទេសកម្ពុជា។

សូមជម្រាបថា ស្ថិតគម្រោងទីតាំងផ្សារទំនើបនេះ ក៏មានសាលាបង្រៀនផ្នែកទេសចរ៍មួយផងដែរ គឺសាលាវីត ដែលមានបង្រៀនជំនាញទេសចរណ៍៣៖ ១. សេវាកម្ម គេហកិច្ច, ២. សេវាកម្មការិយាល័យជួរមុខ
និង ៣. សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ។ ហើយ នៅខែតុលាខាងមុខ សាលានេះនឹងប្ដូរទៅជាសកលវិទ្យាល័យឡានមេ (Lanmei)៕