(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីនេះ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ថា កម្ពុជានឹងមានភ្លៀងបន្តធ្លាក់ពីខ្សោយទៅមធ្យម នៅរាជធានី និងបណ្តាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕