(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានរៀបចំបិទផ្សាយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងពីរប្រភេទនេះ នៅតាមលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតជាបន្តបន្ទាប់អស់ហើយ និងបានចាត់ចែងបញ្ជូនសម្ភារ ឯកសារបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្នមក គ.ជ.ប រួចរាល់ហើយ។ លទ្ធផលបណ្តោះអាសន្ននេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.necelect.org.kh ផងដែរ។
គ.ជ.ប បញ្ជាក់ថា បន្ទាប់ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នីមួយៗ បានបញ្ចប់ការត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ រួចមក គធ.ខប បានរៀបចំបិទផ្សាយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងពីរប្រភេទនេះ នៅតាមលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតជាបន្តបន្ទាប់អស់ហើយ និងបានចាត់ចែងបញ្ជូនសម្ភារ ឯកសារបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្នមក គ.ជ.ប រួចរាល់ហើយ។ លទ្ធផលបណ្តោះអាសន្ននេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.necelect.org.kh ផងដែរ។
សេចក្តីប្រកាសបានបន្តថា ជនដែលមានសិទ្ធិបោះឆ្នោតក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬតំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ មានសិទ្ធិប្តឹងលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា តាមប្រភេទក្រុមប្រឹក្សានីមួយៗ មក គ.ជ.ប ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយលទ្ធផលបណ្តោះអាសន្ន ។
យោងតាមច្បាប់ និងប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ កាលបរិច្ឆេទចុងក្រោយដែលត្រូវប្តឹងតវ៉ាទៅលើលទ្ធផលបណ្តោះអាសន្ននេះ គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីប្រកាសគ.ជ.ប។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ដែល គធ.ខប បានបញ្ជូនមក និងត្រៀមរៀបចំលទ្ធផលផ្លូវការនៃការបោះឆ្នោត បន្ទាប់ពី គ.ជ.ប បានដោះស្រាយពាក្យបណ្តឹងតវ៉ាចប់ជាស្ថាពរ ប្រសិនបើមានពាក្យបណ្តឹងត្រូវបានដាក់នៅ គ.ជ.ប៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖