Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គរងពន្ធដារ៖ អ្នកជាប់ពន្ធត្រូវគិតថាការបង់ពន្ធ គឺជាការវិនិយោគសម្រាប់អនាគតខ្លួនឯង សម្រាប់កូនចៅ និងសម្រាប់ប្រទេសជាតិមានការវិវឌ្ឍរីកចម្រើន !

30-05-2019 17:43

(ភ្នំពេញ)៖ លោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងសូមឲ្យសហគ្រាស ក៏ដូចជាអ្នកជាប់ពន្ធត្រូវគិតថា ការបង់ពន្ធ គឺជាការចូលរួមចំណែកដល់ការវិនិយោគសម្រាប់អនាគតខ្លួនឯង សម្រាប់កូនចៅ និងសម្រាប់ប្រទេសជាតិមានការវិវឌ្ឍរីកចម្រើនផងដែរ។

ការលើកឡើងរបស់លោកអគ្គនាយករង ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ជាតំណាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី សិទ្ធិ និងកាតព្វកិច្ចសារពើពន្ធសម្រាប់អ្នកជាប់ពន្ធមធ្យម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន Fresh News ទទួលនៅថ្ងៃទី៣០ ខែឧសភានេះ។

លោកក៏បានសំណូមពរផងដែរថា អ្នកជាប់ពន្ធទាំងអស់រូតរះក្នុងការដាក់លិខិតប្រកាសបង់ពន្ធ ឲ្យបានទៀងទាត់រៀងរាល់ខែ ហើយសូមធ្វើការប្រកាសឲ្យបានស្មោះត្រង់ ចៀសវាងការទទួលរងទោសទណ្ឌ នៅពេលធ្វើសវនកម្មរបស់មន្ត្រីពន្ធដារផងដែរ៕