(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧១៧គ្រឿង រកឃើញល្មើសច្បាប់៧៤៨គ្រឿង (ម៉ូតូ៣០%) អប់រំ២៦៣គ្រឿង និងផាកពិន័យ៤៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,១៩៩គ្រឿង, អប់រំ១៦៦គ្រឿង និងផាកពិន័យ៣៦៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៤,៥២២គ្រឿង រកឃើញយានយន្តល្មើស១៨,៤៧៨គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៦,៣៤២គ្រឿង និងផាកពិន័យ១២,១៣៦គ្រឿង៕