(ភ្នំពេញ)៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បាននាំខ្លួនជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ទៅកាន់សាលាដំបូងរាជធានី ដើម្បីសាកសួរតាមផ្លូវច្បាប់ ក្រោយជនដៃដល់រូបនេះ បានចូលខ្លួនសារភាពដល់ទីបញ្ជាការអាវុធហត្ថកាលពីថ្ងៃម្សិលមិញ ពោលគឺបន្ទាប់ពីបានផ្ទុះអាវុធ នៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ។
សូមរំលឹកថា កាលពីម៉ោងប្រមាណ ១៦៖០០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបាន លោកស្រី ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យនាំយកកូនមកដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕