Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សោម អូន ស្នើឲ្យប្រជាជន និងក្រុមហ៊ុនធ្វើផ្លូវ ត្រូវមានការយោគយល់គ្នាខ្ពស់បើសិនប៉ះពាល់ ពេលដំណើរការធ្វើការដ្ឋាន

30-05-2019 16:30

(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោក សោម អូន សមាជិកថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយឃុំសំបូរ និងលោក តាត់ ជីឡៅ ប្រធានក្រុមហ៊ុន បានជួយជួសជុលស្តាស្រះទឹកជូនប្រជាពលរដ្ឋ ក្នុងភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីបងប្អូនប្រជាការពារ និងប្រជាពលរដ្ឋជាង ៣០០នាក់។

លោក សោម អូន បានថ្លែងថា ដោយសារតែការអភិវឌ្ឍន៍ការស្តារស្រះទឹក និងធ្វើផ្លូវកើតមានគ្រប់តំបន់ទូទាំងខេត្តកំពង់ស្ពឺ ដោយឡែក តែភូមិថ្មគោលទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុន តាត់ ជីឡៅ ដោយគំរោងអភិវឌ្ឍន៍ធ្វើផ្លូវ ៤ខ្សែ ធ្វើរោងបុណ្យ និងស្តាស្រះទឹកដែលមានទំហំរហូតជាង ៣ហិតា ជូនប្រជាពលរដ្ឋប្រើប្រាស់។

លោក សោម អូន បានបន្តថា មានការអភិវឌ្ឍន៍ គឺពលរដ្ឋមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងនោះមានផ្លូវ មានភ្លើង ហើយស្នើឲ្យពលរដ្ឋ និងក្រុមហ៊ុនមេត្តាយោគយល់គ្នាបើសិនជាប៉ះគ្នាតិចតួច ពីព្រោះការជួសជុល និងស្តារតែងមានផលប៉ះពាល់តិចតួច ត្រូវតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក។

លោក តាត់ ជីឡៅ ប្រធានក្រុមហ៊ុន បានសន្យាថា ការស្តាស្រះទឹក និងធ្វើផ្លូវឲ្យបានល្អប្រសើរ សម្រាប់ការប្រើប្រាស់ទូទៅ ក្នុងនោះ ប្រធានក្រុមហ៊ុនសន្យាជួយខោអាវប្រជាការពារ អាយកូមមួយភូមិ ៥គ្រឿង រោងបុណ្យភូមិមួយខ្នង ដើម្បីការពារសន្តិសុខក្នុងមូលដ្ឋាន ភូមិ-ឃុំមានសុវត្តិភាព៕