Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ពាក់ឯកសណ្ឋាននគរបាល និងពាក់ស័ក្ដិ៣លើស្មា ចូលលួច iPad នៅហាងមួយកន្លែង ត្រូវគេបង្ហោះល្បីពេញ Facebook (Video inside)

30-05-2019 15:14

(ភ្នំពេញ)៖ បុរសម្នាក់ក្នុងឯកសណ្ឋានជាមន្ដ្រីនគរបាល និងពាក់ស័ក្ដិ៣ (អនុសេនីយ៍ឯក) នៅលើស្មា បានចូលទៅលួច iPad ក្នុងហាងមួយកន្លែង ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។

ទោះបីជាណាយ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំព័ត៌មានបន្ថែមពីម្ចាស់ហាង ថាតើករណីនេះ កើតឡើងនៅពេលណា ថ្ងៃណា និងហាងនៅទីណានោះទេ ប៉ុន្តែបើតាមវិដេអូបង្ហាញថា ករណីនេះបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង៩៖០១នាទីព្រឹក៕