(ភ្នំពេញ)៖ ក្រុមហ៊ុន LDI ENTERPRISE ជាក្រុមហ៊ុននាំចូលផ្តាច់មុខ នាឡិកាស្វីស និងជប៉ុន ក្នុងនោះ មានប្រ៊េន CASIO G-SHOCK ដែលជាប្រ៊េនមានការពេញនិយមខ្លាំង ពីសំណាក់យុវវ័យនៅកម្ពុជា។ សព្វថ្ងៃក្រុមហ៊ុន មានឯកអគ្គរាជទូតសុឆន្ទ: ចំនួន២រូប គឺ លោក ថេណា តំណាងនាឡិកាម៉ាក G-SHOCK និងកញ្ញា មាស សុខសោភា តំណាងឲ្យនាឡិកាម៉ាក BABY-G។
ថ្មីៗនេះ ក្រុមហ៊ុន LDI ENTERPRISE បានសហការជាមួយនឹងកីឡាករជម្រើសជាតិកម្ពុជា គឺលោក ធារី ចន្ថាប៊ីន ដោយក្រុមហ៊ុនបានជ្រើសរើសយករូបលោក ជាឯកអគ្គរាជទូតសុឆន្ទៈ ផ្នែកកីឡាសម្រាប់ប្រ៊េននាឡិកា CASIO G-SHOCK។
គួរបញ្ជាក់ផងដែរថា ប្រ៊េន CASIO ជប៉ុន មានម៉ាកនាឡិកាជាច្រើនដូចជា G-SHOCK, BABY-G, SHEEN, EDIFICE និង PROTREK ដែលសុទ្ធតែជាម៉ាកនាឡិកា ដែលទទួលបានការពេញនិយមជាខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងផ្តោតលើបែបបទជាច្រើនដូចជា តន្ត្រី កីឡា និងហ្វេសហ្សិនជាដើម។
ក្នុងនោះ លោក ធារី ចន្ថាប៊ីន ក៏បានថ្លែងនូវចំនាប់អារម្មណ៍របស់ខ្លួន ចំពោះប្រ៊េននាឡិកា CASIO G-SHOCK ផងដែរថា «លោកគឺជាអតិថិជនរបស់ប្រ៊េន CASIO G-SHOCK នេះតាំងពីមិនទាន់បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន LDI ENTERPRISE មកម្ល៉េះ គឺដោយសារតែប្រ៊េន CASIO G-SHOCK នេះជាម៉ាកដែលពេញនិយមនៅកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក ជាពិសេស គ្រប់ម៉ាកនាឡិការបស់ប្រ៊េន CASIO គឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដែលមានភាពធនរឹងមាំ និងមានមុខងារជាច្រើនទៀត»។
តាមរយៈការសហការនេះ លោក ធារី ចន្ថាប៊ីន ក៏ដូចជាក្រុមហ៊ុន LDI ENTERPRISE សង្ឃឹមយ៉ាងមុតមាំថា នឹងអាចធ្វើឲ្យប្រ៊េន CASIO G-SHOCK កាន់តែមានភាពល្បីរន្ទឺ និងបានជ្រាបទៅដល់ប្រជាជនខ្មែរគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីជួយគាំទ្រដល់ប្រ៊េននាឡិកា CASIO G-SHOCK ដែលជាផលិតផលរបស់ប្រទេសជប៉ុនពិតៗ និងឈប់ប្រើប្រាស់ផលិតផលក្លែងក្លាយតទៅទៀត។
ក្រុមហ៊ុន LDI ENTERPRISE ក៏បានប្តេជ្ញាថា នឹងបន្តនាំចូលនូវនាឡិកាប្រ៊េន CASIO G-SHOCK ដែលជាផលិតផលពិតៗ ពីប្រទេសជប៉ុន ដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃដ៏សមរម្យ ព្រមទាំងមានការធានាត្រឹមត្រូវ ដើម្បីបំពេញទៅតាមតម្រូវការ របស់ប្រជាជនកម្ពុជា ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖០៧០ ៨៦៥ ៦៣៣, ០២៣ ២២៦ ២៦៨ ឬចូលទៅកាន់គេហទំព័រហ្វេសបុក Casio Watch Cambodia៕