(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារី បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតទៅដល់សុខភាព និងជាឧបសគ្គសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ៧,២លាននាក់នៅលើពិភពលោក ក្នុងនោះប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់ ដែលត្រូវបានស្លាប់ដោយសារជំងឺ ដែលបង្កដោយការប្រាស់ផលិតផលថ្នាំជក់ ក្នុងចំណោមអ្នកប្រើ។ របាយការណ៍របស់ អង្គការសុខភាពពិភពលោក ។
ក្នុងឱកាសអបអរសាទរទិវាពិភពលោក គ្មានថ្នាំជក់ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ បានធ្វើឡើង ក្រោមប្រធាន «ថ្នាំជក់ និងសុខភាពសួត» លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន ក្រើនរម្លឹកសារជាថ្មី ពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ពីក្បាលដល់ចុងជើង ដោយសារការជក់បារី ឬប្រើប្រាស់ថ្នាំជក់នេះ ។
សូមតាមដានទស្សនា និងស្ដាប់នូវប្រសាសន៍លើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ដូចតទៅ៖