Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូបង្ហាត់ក្បាច់គុននគរបាលការពារព្រំដែន ដែលរងការរិះគន់តាម Facebook ក្រោយធ្លាយវីដេអូហាត់ទាត់វ៉ៃសិស្ស ចេញវីដេអូបកស្រាយ (Video inside)

30-05-2019 14:06

(ព្រះវិហារ)៖ លោក នរៈសៈខ្លា ដែលជាគ្រូបង្ហាត់ក្បាច់គុនដល់នគរបាលការពារព្រំដែន ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញវីដេអូបកស្រាយ អំពីការបង្ហាត់ក្បាច់គុនដល់កូនសិស្ស ដែលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ Facebook រិះគន់យ៉ាងខ្លាំងក្លាកន្លងមក។

ការចេញបកស្រាយពីគ្រូបង្ហាត់រូបនេះ បានធ្វើឡើងបន្ទាប់ពី មានការបង្ហោះវីដេអូរបស់លោកបង្ហាត់កូនសិស្សនគរបាល លេីបណ្តាញសង្គម Facebook ដោយរិះគន់ថា លោកគ្រូបង្ហាត់ខុសឆ្គងទៅលេីសិស្សនគរបាល ដោយការទាត់ធាក់ជាដើម។

តាមការបកស្រាយលើវីដេអូនៅថ្ងៃនេះ លោកគ្រូ នរៈ សៈខ្លា បានបញ្ជាក់ថា តាមពិតទៅ វាមិនមែនជារឿងដូច ដែលប្រជាពលរដ្ឋ និងមហាជនលេីកឡេីងទេ ពោលការបង្ហាត់ក្បាច់គុន ក៏ដូចសកម្មភាពនោះ គឺជាការពង្រឹងស្មារតីកាយសម្បទា និង ជំហរ សិស្សតែប៉ុណ្ណោះ៕

ខាងក្រោមនេះជាវីដេអូបកស្រាយរបស់ លោក នរៈសៈខ្លា៖