(ភ្នំពេញ)៖ ក្រុមហ៊ុន សិរីមង្គល នឹងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦ ការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ប្រពៃណីខ្មែរលើកទី១៩ និងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ពិព័រណ៌អាពាហ៍ពិពាហ៍លើកទី៦ ការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៩ និងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ គឺជាព្រឹត្តិការណ៍ដ៏ល្អអស្ចារ្យបំផុត សម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងអ្នកគោរពស្រឡាញ់ ប្រពៃណីវប្បធម៌ខ្មែរ បានចូលរួមការដាក់តាំងបង្ហាញដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីផលិតផល សេវាកម្ម និងរបកគំហើញ ប្រពៃណីខ្មែរដល់អតិថិជនគោលដៅ និងយុវជន យុវនារីជាង៥០,០០០នាក់។
ព្រឹត្តិការណ៍នេះ គឺតែងតែដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទទួលរៀបចំដោយក្រុមហ៊ុនសិរីមង្គល សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ដើម្បីច្នៃប្រឌិតបង្កើតគម្រោងថ្មីៗ សម្រាប់ដៃគូសហការ អ្នកឧបត្ថម្ភ អ្នកចូលរួមតាំងពិព័រណ៌ ដែលយើងរំពឹងថានឹងទទួលបានការគាំទ្រ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជាងមុន។
ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះ នឹងអាចរៀបចំស្តង់បានចំនួន៩២ ដែលមានទីតំាងល្អ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមទស្សនាបានកាន់តែច្រើន ដែលមានគោលបំណងជាក់លាក់ និងបទពិសោធន៍យុទ្ធសាស្ត្រដឹកនាំ តាមរយៈដំណើរការនៃការផ្សព្វផ្សាយរួមមាន៖
ទី១៖ ផ្សព្វផ្សាយពីទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍ សម្លៀកបំពាក់ប្រពៃណី និងម្ហូបអាហារខ្មែរ
ទី២៖ អភិរក្ស និងអភិវឌ្ឍទំនៀមទម្លាប់ ប្រពៃណីអាពាហ៍ពិពាហ៍ សម្លៀកបំពាក់ប្រពៃណី និងម្ហូបអាហារខ្មែរ
ទី៣៖ បង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ
ទី៤៖ បង្ហាញពីដំណើរការទម្រង់អាពាហ៍ពិពាហ៍ខ្មែរទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ
ទី៥៖ បង្ហាញពីម៉ូតសម្លៀកបំពាក់ប្រពៃណី និងម្ហូបអាហារខ្មែរមកពី ២៥ខេត្ត-ក្រុង
ទី៦៖ ផ្តល់ការអប់រំដល់ប្រជាពលរដ្ឋខ្មែរឲ្យ មានការយល់ដឹងអំពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ។
កម្មវិធីនេះ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន១៧ គឺទី១៖ ក្រុមហ៊ុនភ្នួងនិងសំអាងការ, ទី២៖ ក្រុមហ៊ុនលក់គ្រឿងអលង្ការ, ទី៣៖ ក្រុមហ៊ុនលក់សំលៀកបំពាក់, ទី៤៖ ក្រុមហ៊ុនលក់គ្រឿងសំអាង ផលិតកែសម្ផស្ស និងសាឡន, ទី៥៖ ក្រុមហ៊ុនលក់រថយន្ត, ទី៦៖ ក្រុមហ៊ុនលក់ផ្កា និងលក់កាដូអាពាហ៍ពិពាហ៍ និងបោះពុម្ពធៀបការ, ទី៧៖ ក្រុមហ៊ុនស្ទីឌីយ៉ូ និងថតរូប, ទី៨៖ ក្រុមហ៊ុនធ្វើនំ ផ្តត់ផ្គង់ម្ហូបអាហារ ស្រា ស្រាបៀរ និងភេសជ្ជៈផ្សេងៗ, ទី៩៖ ក្រុមហ៊ុនសណ្ឋាគារ និងរមណីយដ្ឋាន, ទី១០៖ ក្រុមហ៊ុនអគារញាំការ, ទី១១៖ ក្រុមហ៊ុនខុនដូ បុរីនិងផ្ទះល្វែង, ១២៖ ក្រុមហ៊ុនធនាគារ និងគ្រឹះស្ថានមីក្រូហ្វាយណិនស៍, ទី១៣៖ ក្រុមហ៊ុនធានារ៉ាប់រង, ទី១៤៖ ក្រុមហ៊ុនទេសចរណ៍និងអាកាសចរណ៍, ទី១៥៖ ក្រុមហ៊ុន ឆាកភ្លើងភ្លេងនិងតុបតែងដេគ័រ, ទី១៦៖ ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ និងសេវាកម្មពិធីកា និងទី១៧៖ បណ្តាក្រុមហ៊ុនពាក់ព័ន្ធ និងពិធីមង្គលការ
ព័ត៌មានលំអឹតសូមចូលទៅកាន់គេហទំព័រ៖ www.sereimongkul.com.kh ឬFacebook Page: Sereimongkul Wedding Planner
ទាក់ទងទូរស័ព្ទលេខ៖ 070 55 55 50- 077/092/093/ 703 703៕