(ស្វាយរៀង)៖ ទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា Hack យកទៅគ្រប់គ្រង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវ និងទាញយកមកគ្រប់គ្រងវិញ។
យ៉ាងណាក៏ដោយ ស្នងការនគរបាលខេត្តស្វាយរៀង មិនទទួលខុសត្រូវចំពោះការបង្ហោះខ្លឹមសារណាមួយ ដែលនាំឲ្យប៉ះពាល់ដល់បុគ្គល ឬស្ថាប័ន អង្កភាពណាមួយតាមរយៈទំព័រ Facebook ដែលគេលួចយកទៅគ្រប់គ្រង់នេះទេ៕