(ភ្នំពេញ)៖ នៅចុងខែឧសភានេះ ស្រាបៀរ Tiger (ថៃហ្គ័រ) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ ជូនដល់គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ ពិពាហ៍ របស់ស្រាបៀរ Tiger ឆ្នាំ២០១៩ ដែលបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ MY TV។

កម្មវិធីប្រគល់រង្វាន់នេះ បានប្រារព្ធធ្វើឡើង នៅរោងចក្រនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរ Tiger ក្រុមការងារស្រាបៀរ Tiger គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ការប្រគល់រង្វាន់លើកទីមួយ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៩ របស់ស្រាបៀរ Tiger គឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅទីក្រុងស៊ីដនី ជាមួយនឹងទឹកប្រាក់១,៥០០ដុល្លារ ចំនួនប្រាំរង្វាន់។

លោក ណូ ចាន់ម៉ារ៉ាឌី និងលោកស្រី ស៊ឹម ចាន់ថា ដែលជាគូស្វាមីភរិយាថ្មីមួយគូ ក្នុងចំណោមចំនួនប្រាំគូ បានឈ្នះរង្វាន់ធំ ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger បានឱ្យដឹងថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពី ស្រាបៀរ Tiger ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ Tiger ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ និងគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ពីកម្មវិធីអាពាហ៍ ពិពាហ៍ របស់ស្រាបៀរ Tiger ។ ជាពិសេសពួកគាត់បានផ្តាំផ្ញើ អ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរ Tiger ពីព្រោះស្រាបៀរ Tiger ជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង ជាពិសេសឈ្នះរង្វាន់ធំដូចរូបគាត់ទាំងពីរ។

គួររម្លឹកផងដែរថា Tiger គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ជារៀងរាល់ថ្ងៃ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរ ដែលស័ក្តិសមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

សម្រាប់កម្មវិធីប្រូម៉ូសិន អាពាហ៍ ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ 2019 រាល់ការជាវស្រាបៀរ Tiger និងTiger Crystal ចំនួន 25-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន២ក្បាល ស្រាបៀរ Tiger ចំនួន១កេស និងប័ណ្ណផ្សងសំណាងឈ្នះដំណើរកម្សាន្តចំនួន១សន្លឹក ដើម្បីឈ្នះដំណើរកម្សាន្តនៅទីក្រុងស៊ីដនី។ រាល់ការជាវស្រាបៀរ Tiger និង Tiger Crystal ចំនួន 50-74 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន២ក្បាល ស្រាបៀរ Tiger ចំនួន ២កេស និងប័ណ្ណផ្សងសំណាងឈ្នះដំណើរកម្សាន្តចំនួន៣សន្លឹក ដើម្បីឈ្នះដំណើរកម្សាន្តនៅទីក្រុងស៊ីដនី។ រាល់ការជាវស្រាបៀរ Tiger និង Tiger Crystal ចំនួន៧៥កេសឡើង ថែមជូនសៀវភៅកត់ចំណងដៃចំនួន២ក្បាល ធុងទឹកកក Tiger ចំនួន១ ស្រាបៀរ Tiger ចំនួន១កេស និងប័ណ្ណផ្សងសំណាងឈ្នះដំណើរកម្សាន្តចំនួន៥សន្លឹក ដើម្បីឈ្នះដំណើរកម្សាន្តនៅទីក្រុងស៊ីដនី។

ទិញស្រាបៀរ Tiger សម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក ដើម្បីឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំ នៅទីក្រុងស៊ីដនី ជាមួយនឹងទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 011 222 400 / 011 333 500៕

ពិសាដោយការទទួលខុសត្រូវ!!!