(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ណី លន់ ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងប្រាប់ថា រហូតមកដល់ពេលនេះ ក្រសួងកសិកម្មមានរដ្ឋលេខាធិការចំនួន២០នាក់ និងអនុរដ្ឋលេខាធិការចំនួន១៦នាក់។
បើតាមមន្រ្តីក្រសួងកសិកម្ម ការតែងតាំងថ្នាក់ដឹកនាំនៅក្នុងក្រសួងបន្ថែមនេះ ដើម្បីជួយគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពការងារលើវិស័យកសិកម្ម ជាប្រយោជន៍ជូនជាតិ និងប្រជាជន៕
សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យនៅខាងក្រោមនេះ៖