(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧២៤គ្រឿង រកឃើញល្មើសច្បាប់៦៣៩គ្រឿង (ម៉ូតូ៣៣%) អប់រំ២១២គ្រឿង និងផាកពិន័យ៤២៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,២៥៩គ្រឿង, អប់រំ១៣៧គ្រឿង និងផាកពិន័យ៣២៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩០,៨០៥គ្រឿង រកឃើញយានយន្តល្មើស១៧,៧៣០គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៦,០៧៩គ្រឿង និងផាកពិន័យ១១,៦៥១គ្រឿង (ម៉ូតូ៧៨%)ផងដែរ៕