(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២១ករណី ក្នុងនោះមានករណីប្រើប្រាស់៥ករណី និងជួញដូរ ១៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,២១៤ករណី ឃាត់មនុស្ស ៦,៨២១នាក់ (ស្រី ៥៣៦នាក់) ក្នុងនោះមានជនបរទេស ១៤០នាក់ផងដែរ៕