(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិឆ្នាំថ្មីនេះ ក្រុមហ៊ុនអនុស្សាបាននាំយកពិព័រណ៍កុមារ ទៅកាន់ទឹកដីខេត្ដសៀមរាបជាលើកដំបូង ដើម្បីចែករំលែកនូវភាពសប្បាយរីករាយ សម្រាប់ក្រុមគ្រួសារនាថ្ងៃចុងសប្ដាហ៍ នៅក្នុងរយៈពេល៣ថ្ងៃនៃពិព័រណ៍ ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី ០១-០២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
មាតាបិតាអាចចំណាយពេលវេលា ជាមួយកូនៗជាទីស្រលាញ់ ជាមួយនឹងសកម្មភាពសប្បាយៗដូចជា ការដើរទិញទំនិញបញ្ចុះតម្លៃ ទទួលបានកាដូដោយឥតគិតថ្លៃ និងការប្រកួតសមត្ថភាពកុមារជាមួយនឹង ការទទួលបានកាដូជាច្រើន។
ក្នុងពិព័រណ៍កុមារអនុស្សានេះផងដែរ មិនត្រឹមតែបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលកុមារ និងគ្រួសារល្បីៗ ដែលបានចូលរួមក្នុងពិព័រណ៍កុមារ និងគ្រួសារខេត្ដសៀមរាប នឹងផ្ដល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់រាល់ការទិញទំនិញពីស្ដង់នីមួយៗ ជាមួយនឹងការអនុវត្ដលក្ខខណ្ឌផ្សេងៗពីក្រុមហ៊ុនមានដូចជា៖
ទី១៖ ការប្រឹក្សាយោបល់ពីកម្រិតសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃ ជាមួយនឹងការចាប់ឆ្នោតឈ្នះរង្វាន់ពីសាលា ACE
ទី២៖ ថែមជូនកៅអីកូនក្មេង និងរបស់ក្មេងលេងពី NutriGold
ទី៣៖ ថែមជូនអាវកូនក្មេង រួមជាមួយការលេងហ្គេមឈ្នះរង្វាន់ពី Drypers
•ទី៤៖ ទទួលបានកាដូពិសេស និងការចុះឈ្មោះចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃពី Similac និង Pedia Sure
ទី៥៖ ថែមជូនអាវយឺតកុមារពី Chicco
•ទី៦៖ កម្មវិធីបង្វិលកងភ្លាមឈ្នះភ្លាមពី Nutrilatt
•ទី៧៖ ថែមជូនកន្សែងពី Natur Angel
•ទី៖ ថែមជូនប្រអប់បាយកូនក្មេងពី Milna
•ទី៩ ថែមជូនកូនកង់ ដបទឹក រទេះរុញសម្រាប់កុមារពី Chiaus និងប្រូម៉ូសិនពិសេសៗផ្សេងទៀត។
ក្នុងនោះផងដែរ ក្រុមហ៊ុន MG Cambodia ក៏នឹងចូលរួមធ្វើការតាំងបង្ហាញរថយន្ដម៉ាក MG ស៊េរីទំនើបជាច្រើនប្រភេទ ដែលមានការផលិតបែបស្ដង់ដាប្រទេសអង់គ្លេស ជាមួយនឹងម៉ូដែលទើបមកដល់ថ្មីៗជាច្រើនជម្រើស នៅក្នុងពិព័រណ៍កុមារ ជាមួយនឹងកញ្ចប់សេវាកម្មពិសេសៗ ដល់អតិថិជនសម្រាប់ការទិញរថយន្តថ្មី ជាពិសេស មាតាបិតាសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។
ជួបគ្នានៅខេត្ដសៀមរាប ក្នុងពិព័រណ៍កុមារ ថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី០១-០២ មិថុនា ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៨យប់ នៅមជ្ឈមណ្ឌលកំសាន្ដ ហេរីថេក វ៉ក (The Heritage Walk)៕