(កោះកុង)៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានការយកទុកដាក់ពីក្រសួងសុខាភិបាល ដើម្បីអនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកស្ទួយស្ត្រី និងកុមារ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តកោះកុង បានចុះចែកកាតវិញដល់មណ្ឌលសុខភាពចំនួន១៣ នៅទូទងខេត្តកោះកុង។
លោកវេជ្ជបណ្ឌិតបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានឲ្យភ្នាក់ងារ Fresh News ដឹងថា ស្របតាមសេចក្តីណែនាំស្តីពីការអនុវត្តន៍ឧបត្ថម្ភ សាច់ប្រាប់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុ២ឆ្នាំ នៃគ្រួសារមាននៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពរបស់ក្រសួងសុខាភិបាល និងអន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង លើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមកាត់បន្ថយអាត្រឈឺ និងស្លាប់របស់មាតា និងទារក និងការកង្វះអាហារូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់កូនអាយុ២ឆ្នាំ និងជំរុញឲ្យការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត បានអំពាវនាវថា ស្រ្តីដែលចាប់ផ្តីមមានផ្ទៃពោះ សូមអញ្ជើញមកមណ្ឌលសុខាភាព ឬមកមន្ទីរពេទ្យដើម្បីឲ្យក្រុមលោកគ្រូពេទ្យ ពិនិត្យមើលសុខភាពម្តាយ និងទារកដើម្បីពិនិត្យបញ្ហាណាមួយ ដែលអាចកើតឡើងទៅម្តាយ និងទារក៕