(ភ្នំពេញ)៖ ដើម្បីអបអរទិវាកុមារអន្ដរជាតិ នាដើមខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអនុស្សា បានរៀបចំពិព័រណ៍កុមារខ្នាតតូច ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ប្អូនៗកុមារ និងឪពុកម្ដាយ ជាមួយនឹងទីធ្លាកម្សាន្ដ រួមជាមួយរង្វាន់ជាច្រើន សម្រាប់ការប្រកួតសមត្ថភាពកុមារ និងការដើរទិញទំនិញបញ្ចុះតម្លៃជាច្រើនមុខ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ដល់ ០១ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមហ៊ុនផលិតផល និងសេវាកម្មប្រើប្រាស់សម្រាប់កុមារនឹងរួមគ្នា តាំងបង្ហាញផលិតផលរបស់ខ្លួន រួមជាមួយនឹងការបញ្ចុះតម្លៃពិសេសចាប់ពី១០ភាគរយ ដល់៥០ភាគរយ និងការថែមជូនដ៏អស្ចារ្យពីក្រុមហ៊ុនដូចជា៖ Kinder Joy, Scotch Kitz, Abbott, En-Lac, Honilac, Umam, Milk kiss, Headinglead (GGE), Doydoy, Toy Shop, Celia, Unikids។

មិនតែប៉ុណ្ណោះ ក៏មានការចូលរួមពីសាលារៀន និងក្រុមហ៊ុនសម្រាប់គ្រួសារដូចជា Singapore Cambodia International Academy (SCIA), H&K International school, Pilot Pen, La pops, Grab, Brain Scan, CIMB Bank, BeBe & Me Boutique, Kesar La’more, Aldrisela Coffee Machine, Achara, Nearsa, Yang Cloth, Life Growth ថែមទៀតផង។ ទន្ទឹមនឹងនោះ ពិព័រណ៍កុមារអនុស្សា (Mini Edition) នឹងរៀបចំទីធ្លាកម្សាន្ដសម្រាប់ប្អូនៗកុមារ ដើម្បីទទួលបានឱកាសសប្បាយរីករាយ ក្នុងរយៈពេល២ថ្ងៃនេះដូចជា៖ សង់ DoyDoy សង់Jenga សង់ Lego ផ្គុំTangram គូររូប ផាត់ពណ៌ អានសៀវភៅ ទីធ្លាជិះរំអិល ទីធ្លាជិះកូនសត្វ និងទីធ្លាកូនបាល់ផងដែរ។

លើសពីនោះទៅទៀត ក្រុមការងារអនុស្សា បានរៀបចំកាដូពិសេសៗ ជាច្រើនប្រភេទសម្រាប់ប្អូនៗកុមារ ដោយមានការចាប់ឆ្នោតផ្សងសំណាង ជាមួយនឹងឱកាសទទួលបានរង្វាន់ជាច្រើនដូចជា៖ កាតាប ដបទឹក ប្រអប់បាយ កូល័រផាត់ពណ៌ តុសិក្សា ក្ដារខៀន ស្ករសូកូឡា Kinder Joy ផលិតផល Scotch Kitz និងសម្ភារសិក្សា សម្រាប់កុមារជាច្រើនប្រភេទទៀត ដោយមាតាបិតា គ្រាន់តែនាំកូនៗជាទីស្រលាញ់មកចូលរួមពិព័រណ៍កុមារអនុស្សា (Mini Edition) និងធ្វើការចុះឈ្មោះជាមួយក្រុមការងារតែប៉ុណ្ណោះ ។

ពិព័រណ៍កុមារអនុស្សា (Mini Edition) នឹងធ្វើឡើងនៅថ្ងៃសុក្រ-សៅរ៍ ទី៣១ ខែឧសភា ដល់ ០១ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង១០ព្រឹក ដល់៩យប់ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ៕