Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ទាប់ពីមានគាំទ្រខ្ពស់ពីអតិថិជន ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បើកសម្ពោធសាខាទី២៩ របស់ខ្លួន នៅស្រុកពាមរន៍ ខេត្ដព្រៃវែង

29-05-2019 13:44

(ព្រៃវែង)៖ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបើកសម្ពោធសាខាថ្មីមួយទៀតហើយនៅតាមបណ្ដោយផ្លូវជាតិលេខ១ បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់ពេលបើកដំណើរសាខាចំនួន២៨កន្លងមក។

សាខាទី២៧ ស្ថិតនៅកៀនស្វាយ, សាខាទី២៨ នៅ ខេត្ដស្វាយរៀង និងសាខាទី២៩នេះ ស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអ្នកលឿង ស្រុកពាមរន៍ ខេត្ដព្រៃវែង ដែលបានបើកសម្ពោធការ កាលពីដើមសប្ដាហ៍នេះ ។

លោក ហ៊ួត ជា ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា បានថ្លែងឱ្យដឹងថា «ដោយសារតែការរីកចម្រើន និងមានការគាំទ្រពី ពុកម៉ែ បងប្អូន ទូទាំងប្រទេសកម្ពុជា ទើបធ្វើឱ្យយើងខ្ញុំ បានពង្រីកនូវសាខាថ្មីជាបន្ដបន្ទាប់នេះ។ ជាពិសេស នៅខែមិថុនាឆាប់ៗនេះ យើងនឹងបើកសម្ពោធសាខាថ្មី មួយទីតាំងទៀត ដែលស្ថិតនៅតាមបណ្ដាខេត្ដ »

ជាងនេះទៅទៀត ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជារូបនេះ បានលើកឡើងទៀតថា ដើម្បីជួយសម្រួលដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដេប៉ូ លក់សម្ភារសំណង់ ឬមេជាងសំណង់ មិនចាំបាច់ចំណាយពេលឡើង ទៅយកនៅភ្នំពេញផ្ទាល់ទេ ក្រុមហ៊ុន ហ៊ួត ជា នឹងបំពេញនូវតំរូវរបស់អតិថិជន ជាមួយតម្លៃ គុណភាព រង្វាន់ និងសេវាកម្មពិសេសៗ ជូនភ្ញៀវតែម្ដង។

ទន្ទឹមនឹងនោះ លោក ហ៊ួត ជា បានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផលក្រុមហ៊ុន ដោយសារតែការគាំទ្រ នឹងជឿជាក់របស់ពុកម៉ែបងប្អូននេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះ ឈរជើងបានដល់បច្ចុប្បន្ននេះ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមប្រព័ន្ធទូរស័ព្ទ៖ 077 8888 10 / 016 8888 10/077393333 ៕