(សៀមរាប)៖ ក្រុមហ៊ុន វីតាល់បរិច្ចាគថវិកា ៨៦៥០ដុលា្លរ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បន្ទាប់ពីបានបិទបញ្ចប់កម្មវិធី «អ្នកជាវីរបុរស» ឬ “Be a Hero” ដែលបានធ្វើឡើង រយៈពេលពីរខែ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៩។ ការបរិច្ចាគថវិកាពីវីតាល់ បានធ្វើឡើងនៅថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យ កុមារអង្គរខេត្តសៀមរាបផ្ទាល់តែម្តង ក្រោមការចូលរួមពលោកនាយកមន្ទីរពេទ្យ និងអគ្គនាយិកា នៃក្រុមហ៊ុនវីតាល់។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិការក្រុមហ៊ុន អិនវីស៊ី ខបភើរេសិនវីតាល់ បានថ្លែងថា ផ្អែកលើមូលនិធិ២៥៛ វីតាល់ បានបង្កើតកម្មវិធីសប្បុរសធម៌ បែបទំនើបនៅដើមខែមីនា ដែលអនុញ្ញាតឲ្យសាធារណជន អាចចូលរួមបរិច្ចាគថវិកា ជួយកុមារឈឺ និងក្រីក្រកម្ពុជា ដោយគ្រាន់តែជាវទឹកវីតាល់ តាមបណ្តាទូរម៉ាស៊ីន ស្វ័យប្រវត្តិទាំង១៨ទូរ នៅតាមផ្សារទំនើប ក្នុងរាជធានីភ្នំពេញ។
លោកស្រីបានបន្តថា ជាលទ្ធផលយើងប្រមូលបានថវិកាប្រមាណ ២០០០ដុល្លារ ហើយវីតាល់ក៏បានបរិចា្ចគបន្ថែម សម្រេចបានទឹកប្រាក់សរុបចំនួន ៨៦៥០ដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដូចតាមការសន្យា។
លោកស្រីក៏បានថ្លែងអំណរគុណ ដល់អតិថិជនវីតាល់ ដែលបានចូលរួមគាំទ្រកម្មវិធីមួយនេះ ក៏ដូចជាដៃគូសហការ ក្រុមហ៊ុនម៉ាស៊ីនលក់ភេសជ្ជៈស្វ័យប្រវត្តិ និងក្រុមការងារ មន្ទីពេទ្យកុមារអង្គរ ដែលចូលរួមគាំទ្រគម្រោងមួយនេះ បានយ៉ាងប្រសើរ។
លោកវេជ្ជបណ្ឌិត ងួន ចន្ទភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានសម្តែងក្តីសប្បាយរីករាយ ដោយមោទភាព ចំពោះការសហការជាមួយវីតាល់ សម្រាប់កម្រោងកម្មវិធី «អ្នកជាវីរបុរស»។ លោកថាកម្មវិធីនេះមិនត្រឹមតែជួយផ្សព្វផ្សាយ អំពីមន្ទីពេទ្យកុមារអង្គរ ដល់ប្រជាពលរដ្ឋនៅភ្នំពេញ ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាស ដល់សារធាណជន ចូលរូមក្នុងការបរិច្ចាគ ចូលក្នុងមូលនិធិមន្ទីពេទ្យកុមារអង្គរថែមទៀតផង។ លោកវេជ្ជបណ្ឌិតក៏បានស្ងើញសរសើរដល់ក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនក្នុងស្រុកគំរូ យកចិត្តទុកដាក់ ចំពោះសកម្មភាពមនុស្សធម៌ ហើយចំពោះថវិកា ដែលបានបរិច្ចាគលើកនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រើប្រាស់ឲ្យមានប្រសទ្ធិភាពបំផុត សម្រាប់កុមារកម្ពុជា។
គួររំលឹកផងដែរថា កម្មវិធី«អ្នកជាវីរបុរស» ឬ “Be a HERO” គឹជាគម្រោងកម្មវិធីសប្បុរសធម៌របស់វីតាល់ ដែលបរិច្ចាគ១០០% ដល់មន្ទីរពេទ្យកុមារអង្គរ រាល់ការលក់ទឹកវីតាល់ ពីទូរស្វ័យប្រវត្តិទាំង១៨ទូរ ទូទាំងរាជធានី ធ្វើឡើងរយៈពេលពីរខែពេញ ចាប់ផ្តើមពីដើមខែមីនា ដល់ដើមខែឧសភា៕