(ភ្នំំពេញ)៖ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឈ្នះមេដាយមាស បញ្ជាក់ពីគុណភាពចំនួន៦ពី Monde Selection Awards 2019 បន្ទាប់ពីត្រូវបានឆ្លងកាត់ ការត្រួតពិនិត្យ និងវាយតម្លៃដ៏ហ្មត់ចត់ ដោយអ្នកជំនាញអន្តរជាតិ។

ការវាយតម្លៃរបស់អ្នកជំនាញ ក្នុងវិស័យស្រាបៀរ និងភេសជ្ជៈ នៅសហគមន៍អ៊ឺរ៉ុប ផ្តោតសំខាន់លើកត្តាបួនធំៗរួមមាន រសជាតិ វត្ថុធាតុដើម ការវេចខ្ចប់ និងការធ្វើតេស្តសារធាតុគីមី ក្នុងមន្ទីរពិសោធន៍។

ផលិតផលដែលទទួលបានមេដាយមាស រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូបរសជាតិគូលែន។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ផលិតផល ខ្មែរ ប៊ែវើរីជីស បានឈ្នះមេដាយមាសចំនួន៤ ពី Monde Selection Awards 2018៕