Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការមូលបត្រកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ចំណុចគន្លឹះសំខាន់ៗ ដែលអ្នកសារព័ត៌មានគួរយល់ដឹង ក្នុងវិស័យមូលបត្រ» សម្រាប់អ្នកសារព័ត៌មាន លើកទី០៩

29-05-2019 09:14

(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ចំណុចគន្លឹះសំខាន់ៗ ដែលអ្នកសារព័ត៌មានគួរយល់ដឹង ក្នុងវិស័យមូលបត្រ» សម្រាប់អ្នកសារព័ត៌មាន លើកទី០៩ ដែលរៀបចំធ្វើឡើងនៅទីស្ដីការ គណៈកម្មការមូលបត្រកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ចំណុចគន្លឹះសំខាន់ៗ ដែលអ្នកសារព័ត៌មានគួរយល់ដឹង ក្នុងវិស័យមូលបត្រ» ខាងលើនេះ បានប្រព្រឹត្ដក្រោមអធិបតីភាព លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងមានការចូលរួម ពីអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនរូប។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំធ្វើឡើងរយៈពេល១ថ្ងៃពេញ។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង ស្តីពីវិស័យមូលបត្រដល់អ្នកសារព័ត៌មានឲ្យយល់ពី៖

* ការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា
* គុណសម្បត្តិរបស់ទីផ្សារមូលបត្រ ដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
* ការយល់ដឹងអំពីផលប្រយោជន៍គម្រោងវិនិយោគរួម
* សារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម
* កិច្ចដំណើរការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម លើកដំបូងនៅកម្ពុជា និងភាពខុសគ្នានៃការវិនិយោគ៖ មូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងផលប្រយោជន៍ ក្នុងគម្រោងវិនិយោគរួម ដើម្បីជំរុញឲ្យការផ្សព្វផ្សាយ កាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាព៕