(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការីបានជួបប្រជុំ ជាមួយក្រុមបេសកកម្មតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីការគាំទ្រជំនួយបច្ចេកទេស ក្នុងក្របខ័ណ្ឌអនុកម្មវិធីទី៣នៃ កម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ (IFSD3) ដែលADBនឹងផ្តល់មកធនាគារអភិវឌ្ឍន៍ជនបទ ក្នុងពេលខាងមុខ។

ជាមួយគ្នានោះភាគីទាំងពីរបានចែករំលែកបទពិសោធន៍ពីការពង្រឹង Financial Literacy ដល់អ្នកទទួលផលដោយក្រុមបេសកកម្ម ADB លោក កៅ ថាច បានចែករំលែកពីបទពិសោធន៍អនុវត្តជាក់ស្តែង របស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់ Financial Literacy ជាមួយសហគមន៍កសិកម្ម ដែលជាអតិថិជនរបស់ ធ.អ.ជ.។

ទន្ទឹមនេះលោក កៅ ថាច បានថ្លែងអំណរគុណដល់ ADB ដែលតែងតែគាំទ្រ ដល់ធនាគារអភិវឌ្ឍន៍ជនបទ៕