(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៥៧គ្រឿង រកឃើញល្មើសច្បាប់៥៦២គ្រឿង (ម៉ូតូ៣៨%) អប់រំ២១៥គ្រឿង និងផាកពិន័យ៣៤៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,២៤០គ្រឿង, អប់រំ១៣១គ្រឿង និងផាកពិន័យ១៥៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៧,០៤៨គ្រឿង រកឃើញយានយន្តល្មើស១៧,១៦៨គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៥,៨៦៤គ្រឿង និងផាកពិន័យ១១,៣០៤គ្រឿង៕