(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យ៥៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,១៩៤ករណី ឃាត់មនុស្ស៦,៧៨០នាក់ (ស្រី៥៣១នាក់)ក្នុងនោះមានជនបរទេស១៤០នាក់ផងដែរ៕