(ភ្នំពេញ)៖ នៅម៉ោង៤៖០០នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ គឺជាថ្ងៃចុងក្រោយនៃការទទួលពាកក្យសុំអាហារូបករណ៍ (MEXT) របស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំ២០២០ សម្រាប់សិស្ស និស្សិតកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបន្ថែមទៀតថា ចំពោះការដាក់ពាក្យស្នើសុំនោះ សូមអញ្ជើញទៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន អាគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (នៅខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)។
តាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃស្អែកជាថ្ងៃចុងក្រោយក្នុងការទទួលពាក្យអាហារូបករណ៍ (MEXT) រដ្ឋាភិបាលជប៉ុន ២០២០សូមប្អូនៗ ប្រញាប់ដាក់ពាក្យអាហារូបករណ៍ MEXT ជាមួយឯកសារចាំបាច់ផ្សេងៗបានរៀបចំរួច»។
ស្ថានទូតក៏បញ្ជាក់ដែរថា ស្ថានទូតជប៉ុន មិនទទួលពាក្យសុំដោយផ្ទាល់ ឬតាមម៉ែលអេឡិចត្រូនិចនោះទេ។ សូមស្វែងរកពាក្យ និងដាក់ពាក្យនៅការិយាល័យ អាហារូបករណ៍ដូចបានជម្រាបជូនខាងលើ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទីប្រឹក្សាអាហារូបករណ៍ នៃស្ថានទូតជប៉ុន តាមរយៈលេខទូរស័ព្ទ៖ ០២៣ ២១៧ ១៦១ ឬតាមអ៊ីម៉ែល៖ [email protected] នៅម៉ោងធ្វើការចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង១១៖៤៥នាទី៕