(សៀមរាប)៖ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោក ព្រៅ ខេមរិទ្ធ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យ ទំនិញវេចខ្ចប់ នៅក្នុងផ្សារទំនើបចំនួន២ ដូចជា៖ ផ្សារទំនើបត្រីកោណ និងផ្សារទំនើប ចៅ សាំងហុក ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង និងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ចុះផ្សារទំនើបខាងលើ មន្រ្ដីបានត្រួតពិនិត្យមើលថ្ងៃផុតកំណត់ប្រើប្រាស់ កំប៉ុងកំពិត ប៉ោងឬច្រែសស៊ី -ល-។ លោកប្រធានសាខា បានបន្ដថា ជាលទ្ធផលមន្រ្តីជំនាញ បានដកហូតទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ សរុបបានចំនួន១២,២៧០ក្រាម មានដូចជា៖
* ផ្សារទំនើបត្រីកោណ
១៖ ហតដកសាច់មាន់ (ប្រទេសថៃ) ២,៥០០ក្រាម
២៖ ការ៉េមម៉ាក MELON ១,៣៨០ក្រាម
* ផ្សារទំនើប ចៅសាំងហុក
១៖ នំប៉ាវ (ប្រទេសថៃ) ៦,១២០ក្រាម
២៖ ហតដកសាច់ជ្រូក (ប្រទេសថៃ) ២,០០០ក្រាម
៣៖ យ៉ាអ៊ួរ (ប្រទេសថៃ) ២៧០ក្រាម។
ជាមួយគ្នានោះ លោកប្រធានសាខា បានធ្វើការពន្យល់ដល់ម្ចាស់ទំនិញ ក្នុងការរក្សាទុកផលិតផល ទៅតាមស៊ីតុណ្ហភាពរបស់វា ជៀសវាងការខូចខាតណាមួយកើតឡើង៕